សង្គ្រាម​ពាក្យ​សម្ដី​ឆ្លង​ឆ្លើយ​គ្នា​រវាង​លោក​ អៀង ចេនឡា​ តារា​សម្ដែង​និង​តារា​កំប្លែង​ ជាមួយ​នឹង​កញ្ញា​ ស្រីពីន​ តារា​សម្ដែង​​និង​តារា​កំប្លែង​ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។​​

​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ ២០២១ ​ស្រាប់​តែ​លោក​ អៀង ចេនឡា បាន​ធ្វើ​ការ​ផុស​រូបភាព​លោក​ ស្លៀក​ឈុត​រៀបការ​ជាគូ​​ជាមួយ​នឹង​កញ្ញា​ ស្រីពីន​ ព្រម​ជាមួយ​នឹង​សំណេរ​ចាក់ដោត ដោយ​កំហឹង​ថា​៖

«​ស្ដាយ​ណាស់​ ដែល​ខ្ញុំ​ស្គាល់​អ្នក​ ធ្វើ​បាន​ទោស​ ស្អប់​បំផុត​មិន​ចេះ​សួរ​ហេតុផល​ឱ្យ​ច្បាស់លាស់​​ ជឿ​សំដី​អ្នក​ដទៃ​ រាង​ហើយ​រឿង​យក​អាសារ​មនុស្ស​ស្រី​ សូម​ជំរាប​ដល់​គ្រប់​បណ្ដារ​ក្រុម​ហ៊ុន​ បណ្ដារ​ផលិតកម្ម​ទាំង​អស់​ បើ​ហៅ​ស្រីពីន​ធ្វើ​ការ​ សូម​កុំ​ហៅ​ខ្ញុំ​ មាន​ខ្ញុំ​អត់​គាត់​ មាន​គាត់​អត់​ខ្ញុំ​ មិន​ចង់​មាន​បញ្ហា​អ្នក​ណា​ រឿង​​អត់​ប្រយោជន៍​ ព្រោះ​រវល់​រក​លុយ​ចិញ្ចឹម​គ្រួសារ​»​។

ក្រោយ​លោក​ អៀង េចនឡា​ បាន​ធ្វើ​ការ​ផុស​សំណេរ​ខាង​លើ​នេះ​ ក៏​មាន​មិត្ត​​ភក្តិ​ មិត្ត​សិល្បករ​មួយ​ចំនួន​បាន​ចូល​មក​ខមមិន​ សួរ​នាំ​​ពី​រឿង​ហេតុ​ផ្សេង​ៗ ដោយលោក​ អៀង ចេនឡា​ ​​គ្រាន់​តែ​បាន​បញ្ជាក់​ខ្លី​ៗ​​ថា​ កញ្ញា​ ស្រីពីន​ បាន​ផុស​ដៀមដាម​ថា​ឱ្យ​លោក​ ព្រម​ទាំង​ផ្ញើ​សារ​មក​ថា​ឱ្យ​លោក​ថែម​ទៀត​ផង​។

យ៉ាង​ណា​មិញ​ ភាគី​កញ្ញា​ ស្រីពីន​ កញ្ញា​​បាន​ចូល​មក​ធ្វើ​ការ​ Share (ចែក​រំលែក​បន្ត​) នូវ​ផុស​ខាង​លើ​ទៅ​លើ​ ដោយ​ភ្ជាប់​ជា​មួយ​​សំណេរ​ឆ្លើយ​​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ អៀង ចេនឡា​​វិញ​ថា​៖

«ខឹង​មែន​បង​?​ គ្រាន់​តែ​​ថា​បង​ឯង​និយាយ​អាក្រក់​ពី​ខ្ញុំ​ប្រាប់​គេ​មែន​អត់​​នឹង​ ខឹង​មែន​បង​? ចុះ​បើ​បង​ពិត​ជា​មិន​បាន​និយាយ​ទេ​ ក៏​អត់​ទៅ​?​ ក៏​ចប់​ទៅ​ អី​ក៏​ប្រកាស​សង្គ្រាម​អី​ដល់​ថ្នាក់​នឹង​នោះ​!!! អំពើ​ល្អ​ជួយ​ខ្ញុំ​ ខ្ញុំ​ដឹង​តើ​ តែ​បើ​ជួយ​ខ្ញុំ​ហើយ​ដើរ​និយាយ​អាក្រក់​ពី​ខ្ញុំ​បែប​នេះ​ បែប​នោះ​ដដែល​ហ្នឹង​ គិត​ថា​សម​នឹង​តម្លៃ​ជួយ​​ហ្នឹង​ដែរ​។​ ចរិត​ដូច​ក្មេង​បង​ ចាស់​ហើយ​ណា​កុំ​ធ្វើ​ដូច​ក្មេង​ចឹង​ អត់​សម​នឹង​មុខ​បង​ឯង​ទេ​!​ ដឹង​នៅ​ កុំ​ភ្លេច​ណា​ ៣កុំ​៣​ការពារ​ ផង​ណា​។​​»

ក្រោយ​សំណេរ​​ឆ្លើយ​តប​របស់​កញ្ញា​ ស្រីពីន​ បាន​បង្ហោះ​តប​ត​​ទៅ​កាន់​ដៃ​គូ​សម្ដែង​កំប្លែង​រួម​គ្នា​រឿង​ សន្ទូច​ឥត​ងៀង​ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​កញ្ញា​បាន​ចូល​មក​​បង្ហាញ​ការ​យល់​ឃើញ​ដែរ​ថា​៖

«​ខឹង​ស្អប់​យ៉ាង​ណា​គាត់​ជា​មនុស្ស​ប្រុស​ ជា​តារា​ ជាបង​មិន​សម​នឹង​ Post តាម​បណ្ដាញ​សង្គម​បែប​នេះ​ទេ​ ទោះ​ខ្ញុំ​មិន​ដឹង​រឿង​ក៏​ដោយ​ សំខាន់​គេ​ឃើញ​គេ​សើច​យំ​យើង​ណា​បង​»
«​ទៅ​ចឹង​ទៅ​បង​ប្រុស​ អស់​ធំ​ហើយ​ មាន​រឿង​អី​លាក់​ក្នុង​ចិត្ត​ទៅ​ ឬ​សួរ​នាំ​ទៅ​ ​មិន​បាច់​ចាំ​ប្រកូក​ប្រកាស​នាំ​គេ​និយាយ​ដើម​ ឱ្យ​គេ​សើច​វិញ​ទេ​​»…

ងាក​មក​សាមី​ខ្លួន​លោក​ អៀង​ ចេនឡា​ ដែល​បាន​បង្ហោះ​សារស័ព្ទ​រហូត​មាន​ខមមិន​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ ហាក់​នៅ​ស្ងៀម​​មិន​បាន​បញ្ចេញ​សកម្មភាព​ណា​មួយ​តបត​មក​កាន់​កញ្ញា​ ស្រីពីន​ វិញ​នោះ​ទេ​ ខណៈ​ស្រីពីន​បាន​បន្ត​បង្ហោះ​សំណេរ​មួយ​បន្ថែ​ម​ទៀត​កាល​ពី​យប់​មិញ​នេះ​ថា​​៖

«សុខ​ចិត្ត​ឱ្យ​គេ​ច្រឡំ​ ថា​យើង​ជា​មន​ុស្ស​អាក្រក់​ ក៏​ប្រសើរ​ជាង​សម្ដែង​ធ្វើ​ជា​មនុស្ស​ល្អ​ ​បាន​តែ​នៅ​នឹង​មុខ​គេ​ដែរ​»។

Telegram-Troryorng

Share.