ខណៈ​​ដែល​តារា​ឯក​ប្រុស​កូរ៉េ​ដ៏​ល្បី​ Park Seo Joon បាន​ចូលរួម​​ជា​សមាិជិក​សម្ដែង​ក្នុង​​​​​ Captain Marvel 2 ដែល​មាន​ចំណង​ជើង​ថា​ The Mavels ធ្វើ​ឱ្យ​អ្នក​គាំទ្រ​តារា​ប្រុស​ជជាតិ​កូរ៉េ​ចង់​ឃើញ​តារា​ប្រុស​ល្បី​ៗ​ ដែល​មាន​រូប​សម្បត្តិ​ស្រស់​សង្ហា​ សមត្ថភាព​ សម្ដែង​ល្អ ចំណែក​កេរ្តិ៍​ឈ្មោះ​ក៏​ល្បីល្បាញ​មិន​ចាញ់​ Park Seo Joon បង្ហាញ​ស្នាដៃ​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ដូច​គ្នា​។​

សូម​ចុច​អាន​ តារា​កូរ៉េ​ ៥​រូប ដែល​ពាក់ព័ន្ធ​នឹង ​សារធាតុ​ញៀន ប៊ិះ​នឹង​អស់​អនាគត​!

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​តារា​សម្ដែង​បុរស​ ៥​រូប​របស់​កូរ៉េ​ខាង​ត្បូង​ ​ដែល​ហ្វេន​ចង់​ឃើញ​បង្ហាញ​ស្នាដៃ​ក្នុង​ភាពយន្ត​ហូលីវូដ​៖​

១. Gong Yoo

តារា​សម្ដែង​ដំបូង​ដែល​នៅ​លើ​គេ​នោះ​គឺ​ Mr. Goblin (Gong Yoo)។ ជាមួយ​នឹង​សមត្ថភាព​សម្ដែង​ដ៏​ល្អ​រក​កន្លែង​រិះគន់​គ្មាន​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ដ៏​ជោគជ័យ​រឿង​​ Train To Busan ធ្វើ​ឱ្យ​មាន​ក្រសែ​ភ្នែក​ជា​ច្រើន​​បាន​​ផ្ដោត​មក​លើ​តារា​រូប​នេះ​ ពិសេស​តារា​រូប​នេះ​ក៏​​បាន​ទទួល​ការ​ស្រលាញ់​ចូលចិត្ត​ពី​អ្នក​គាំទ្រ​នៅទូទាំង​ពិភពលោក​កាន់​តែ​ទូលំទូលាយ​ ដូច្នេះ​ប្រសិន​បើ​តារា​នេះ​​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ អាច​ជា​ភាពយន្ត​បែប​​ឧក្រិដ្ឋកម្ម​ ឬ​មាន​លាយ​ជាមួយ​នឹង​​មនោសញ្ចេតនា​​បែប​កម្សត់​។

២. Hyun Bin

​បុរស​សង្ហា​ Hyun Bin ឬ​ មេបញ្ជការ​ Ri Jeong Hyeok ​ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ Crash Landing On You កសាង​បាន​ភាព​ល្បីល្បាញ​ជា​សកល​ ដូច្នេះ​មិន​ប្លែក​នោះ​​ទេ​ដែល​ អ្នក​គាំទ្រ​ចង់​ឃើញ​តារា​រូប​នេះ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ ហូលីវូដ​។ អ្នក​គាំទ្រ​កំពុង​គិត​ថា​ភាពយន្ត​ស៊ើប​អង្កេត​ ឬ​ភាពយន្ត​ស្នេហា​ ស័ក្តិ​សម​នឹង​តារា​រូប​នេះ​សម្ដែង​សម្រាប់​ភាពយន្ត​ហូលីវូដ​របស់​លោក​។ ផ្ទុយ​មក​វិញ​គូស្នេហ៍​ទាំង​ក្នុង​និង​ក្រៅ​ការ​សម្ដែង​របស់​លោក​ កញ្ញា​ Son Ye Jin នឹង​បង្ហាញ​ស្នាដៃ​សម្ដែង​ភាពយន្ត​ហូលីវូដ​ដំបូង​របស់​ខ្លួន​​​សម្ដែង​ជាមួយ​នឹង​ Sam Worthington តាម​រយៈ​ស្នាដៃ​ដឹកនាំ​របស់​ Andrew Niccol។

៣. Lee Min Ho

ខណៈ​ដែល​តារា​សម្ដែង​កូរ៉េ​សំបូរ​ស្នេហ៍​ Lee Min Ho កំពុង​តែ​អបអរសាទរ​ខួប​អាយុ​៣៤​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ កន្លង​មក​នោះ​ ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​តួ​ឯក​ប្រុស​ពី​ភាពយន្ត​ The King: Eternal Monarch ដែល​អ្នក​គាំទ្រ​ដាក់​រហស្សនាម​ឱ្យ​ថា​ Avatar King លើ​កញ្ចក់​ទូរទស្សន៍​ បាន​បង្ហាញ​ស្នាដៃ​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​។ រំលឹក​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៥​ Lee Min Ho ធ្លាប់​បដិសេធ​​សំណើ​សម្ដែង​រួម​ជា​មួយ​នឹង​ Brad Pitt ម្ដង​រួ​ច​មក​ហើយ​ក្នុង​ភាពយន្ត​ហូលីវូដ​ Raid

៤. Song Joong Ki

Big Boss រូប​សង្ហា​ពី​ភាព​យន្ត​ «Descendants of the Sun» និង​​កំលោះ​ម៉ាហ្វៀ​ពី​ភាពយន្ត​ភាគ​ «Vincenzo» តារា​សម្ដែង​ញញឹម​ស្រស់​ Song Joong Ki បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លង់​នឹង​តួ​អង្គ​ដែល​លោក​សម្ដែង​មិន​ថា​​ក្នុង​សម្លៀក​បំពាក់​ឈុត​ឯក​សណ្ឋាន​ឬ​ក៏​​ក្នុង​រូប​ភាព​ម៉ាហ្វៀ​អ៊ីតាលី​នោះ​ទេ​។ បុរស​​សង្ហា​រូប​នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​ពិភព​លោក​ ចងចាំ​រូប​គេ​ជាក់ជា​មិន​ខាន​ប្រសិន​បើ​គេ​មាន​ឱកាស​​បង្ហាញ​វត្តមាន​​ក្នុង​ភាពយន្ត​ហូលីវូដ​ណាមួយ​។

៥. Kim Soo Hyun

ស្ថិត​ក្នុង​បញ្ជី​ចុង​ក្រោយ​នេះ​ Kim Soo Hyun ​តារា​សម្ដែង​ពី​ភាពយន្ត​ភាគ​ល្បី​ «It’s Okay to Not Be Okay» គឺ​ជា​តារា​សម្ដែង​មួយ​រូប​ទៀត​ដែល​ហ្វេន​យល់​ឃើញ​ថា​លោក​ពិត​ជា​ស័ក្តិស​ម​នឹង​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ ពិសេស​មាន​អ្នក​គាំទ្រ​ច្រើន​ចង់​ឃើញ​បុរស​សង្ហា​រូប​នេះ​បង្ហាញ​ស្នាដៃ​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ មិន​ថា​ស្នេហា​ ឬ វាយ​តប់​បែប​ផ្សងព្រេង​។​

Telegram-Troryorng
Share.