​រក​ឃើញ​ក្រុម​ខ្លាំង​ៗ​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 ក្រោយ​បញ្ចប់​វគ្គ​ប្រកួត​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​រួចរាល់។

សម្រាប់​​ លទ្ធផល​និង​គូ​ប្រកួត​ដែល​ត្រូវ​ជួប​គ្នា​វគ្គ​១៦ក្រុម​ចុងក្រោយ​មាន៖
-២៦ មិថុនា ២០២១ វ៉ែល ០-៤ ដាណឺម៉ាក
-២៧ មិថុនា ២០២១ អ៊ីតាលី ២-១ អូទ្រីស
-២៧ មិថុនា ២០២១ ហុល្លង់ ០-២ ឆែក
-២៨ មិថុនា ២០២១ បែលហ្សិក ១-០ ព័រទុយហ្គាល់
-២៨ មិថុនា ២០២១ ក្រូអាត ៥-៣ អេស្ប៉ាញ
-២៩ មិថុនា ២០២១ បារាំង ៣-៣ (៤-៥) ស្វីស
-២៩ មិថុនា ២០២១ អង់គ្លេស ២-០ អាល្លឺម៉ង់
-៣០ មិថុនា ២០២១ ស៊ុយអែត ១-២ អ៊ុយក្រែន

ដូច្នេះ​គូ​ប្រកួត​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​​ជា​បណ្ដោះអាសន្ន​មាន៖
-២ កក្កដា ២០២១ ស្វីស Vs អេស្ប៉ាញ ម៉ោង​១១យប់
-៣ កក្កដា ២០២១ បែលហ្សិក Vs អ៊ីតាលី ម៉ោង​២​រំលងអាធ្រាត្រ
-៣ កក្កដា ២០២១ ឆែក Vs ដាណឺម៉ាក ម៉ោង​១១យប់
-៤ កក្កដា ២០២១ អ៊ុយក្រែន Vs អង់គ្លេស ម៉ោង​២រំលងអាធ្រាត្រ

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.