ក្រុមជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំ បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ២ ក្នុងពូលG បន្ទាប់​ពី​ប្រកួត​ចាញ់​មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ទល់និង០ កាលពីថ្ងៃទី០៨ ខែមីនា និងឈ្នះក្រុមម៉ាឡេស៊ី ១ទល់​និង០ កាលពី​ថ្ងៃទី១០ ខែមីនា នៅកីឡាដ្ឋាន ស្មាត អ អេស អិន។

ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី គ្រូបង្គោល​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​អាយុ​ក្រោម ២០ឆ្នាំ​ ទាត់កម្ពុជាបាន​យកឈ្នះក្រុមជម្រើសជាតិនារីម៉ាឡេស៊ី U20 និង​ជាជ័យ​ជម្នះ​ក្នុង​ទឹក​ដីលើក​ដំបូង​បំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជាផងដែរ។ ១គ្រាប់ជ័យជម្នះទាត់​បញ្ចូល​ទី​ដោយ​កីឡា​កា​រិនី ទុន គីមហុង ដែល​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នារីកម្ពុជា U20 ទទួលបាន៣ពិន្ទុ។

ចាញ់មីយ៉ាន់ម៉ា តែ​ឈ្នះ​ម៉ាឡេស៊ី គឺជា​សមត្ថផល​ដ៏​ល្អមួយ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​​សមត្ថភាព​កីឡាករ​បាល់​ទាត់​នារី​នៅ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​កម្រិត​អាស៊ី​ជាលើក​ដំបូង​សម្រាប់​ព្រឹត្តិការណ៍​ពាន​រង្វាន់ AFC U20 Woman’s Asian Cup ២០២៤ វគ្គជម្រុះជុំទី១។

ខណ:​ក្រុម​លេខ​១ក្នុង​ពូល​ទាំង៨ នឹង​ឡើង​ទៅ​វគ្គ​ជម្រុះជុំទី២ ​មាន​ដូច​ជា៖ ពូលA៖ ចិន, ពូល B៖ នេប៉ាល់, ពូល C៖ អូស្ត្រាលី, ពូល D៖ លីបង់, ពូល E៖ ចិនតៃប៉ិ, ពូល F៖ វៀតណាម, ពូល G៖ មីយ៉ាន់ម៉ា, ពូល H៖ អ៊ីរ៉ង់។ បន្ទាប់​​ពី​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​នៅ​ជុំទី១ បច្ចុប្បន្ន​ក្រុមនារី​អាយុក្រោម២០ឆ្នាំ​របស់​កម្ពុជា​យើង​អស់ភារៈកិច្ច​នៃការប្រកួតហើយ បន្ទាប់​ពី​មីយ៉ាន់ម៉ា យក​ឈ្នះ​ក្រុម​ម៉ាឡេ​ស៊ី កាល​ពី​ម្សិល​មិញ ឡើងទៅកាន់វគ្គទី២៕

Share.