បាត់ដំបង÷ បុរសម្នាក់វ័យប្រហាក់ប្រហែល ៤០ឆ្នាំត្រូវអ្នកស្រុកប្រទះឃើញដេកស្លាប់តាមដងផ្លូវ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

នគរបាលបានបញ្ជាក់ឲ្យដឹងជុំវិញការភ្ញាក់ផ្អើលខាងលើថា÷ ការប្រទះឃើញសាកសពនេះបានបង្កការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នៅត្រង់ចំណុចក្រុមទី ០៩ ក្នុងភូមិដង្កោក្រម៉ាង ឃុំអំពិលប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

សាកសពមិនមានអ្នកភូមិណាបានស្គាល់អត្តសញ្ញាណឡើយ មានភិនភាគវ័យប្រហាក់ប្រហែលជាង ៣០ឆ្នាំ ពាក់អាវដៃវែងពណ៌ខ្មៅ និងស្លៀងខោខាវប៉ោយពណ៌ទឹកប៉ិច។ ក្រោយការសាកសួរប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុបាន្យដឹងថា÷ នៅមុនពេលកើតហេតុមួយថ្ងៃគេបានឃើញជនរងគ្រោះដើរក្នុងទិសដៅពីកើត ទៅលិចក្នុងសភាពស្រវឹងបន្តិចផងដែរ ប៉ុន្តែមិនបានដឹងថាគាត់ធ្វើដំណើរទៅណាឡើយ រហូតដល់រសៀលថ្ងៃកើតហេតុ អ្នកស្រុកស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្បែរចិញ្ចើមផ្លូវតែម្តង។

ឆ្លងតាមការត្រួតពិនិត្យពីកម្លាំងផ្នែកជំនាញ ក៏ដូចជាគ្រូពេទ្យបានសន្និដ្ឋានថា÷ ករណីស្លាប់របស់បុរសខាងលើអាចបណ្តាលមកពីដាច់អាហារ ហើយនិងគាំងបេះដូង។ ភ្លាមៗមន្ត្រីជំនាញបានបញ្ជូនសាកសពទៅរក្សាទុកនៅវត្តអំពិលប្រាំដើម ដើម្បីរងចាំក្រុមគ្រួសារ សាច់ញាតិមកទទួលទៅធ្វើបុណ្យ៕

អត្ថបទ៖ដំបងក្រញូង

Share.