កាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស មានរៀបចំកម្មវិធី London Football Awards 2023 សម្រាប់ប្រគល់ជូនចំពោះគ្រូបង្វឹកឆ្នើម, កីឡាករឆ្នើម, អ្នកចាំទីឆ្នើម, គ្រាប់បាល់ឆ្នើម និងកីឡាករវ័យក្មេងដែលល្អជាងគេប្រចាំរដូវកាល ២០២២-២៣ នៅក្របខណ្ឌ English Premier League។

ខណ:សមាជិករបស់ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ឈ្នះពានរង្វាន់នេះច្រើនជាងគេ ក្រោយឈរកំពូលតារាង Premier League ដោយលេង២៧ប្រកួត ឈ្នះ២១លើក ស្មើ៣ និងចាញ់៣ មាន៦៦ពិន្ទុ។

ម្ចាស់ជ័យលាភី London Football Awards 2023 រួមមាន៖
-គ្រូបង្វឹកឆ្នើមលោក Mikel Arteta (Arsenal)

-កីឡាករឆ្នើមប្រចាំឆ្នាំ Martin Odegaard (Arsenal)

-កីឡាករវ័យក្មេងល្អជាងគេ Bukayo Saka (Arsenal)

-អ្នកចាំទីឆ្នើម Aaron Ramsdale (Arsenal)

គ្រាប់បាល់ល្អជាងគេ Son Heung-min (Tottenham Hotspur) ពេលប៉ះ Leicester City កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

Share.