ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ក្នុងក្រុងសិរីសោភ័ណជាបន្តបន្ទាប់បានបង្កនូវក្តីបារម្ភ ដល់ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យ។

ជាក់ស្តែងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេប ញ្ជារការរង នាយសេនាធិការយោធភូមិភាគទី៥ និង ជាប្រធានគ្រប់គ្រង សន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិ ភាគទី៥ បានលើកឡើងថា ក្រុងសិរីសោភ័ណ គឺជាក្រុងទី២ ដែលមា នការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភ បន្ទាប់ពីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

លោកបានលើកឡើងបែបនេះនៅពេលអញ្ជើញចុះត្រួតពិនិត្យ គោលដៅត្រួតពិនិត្យតាមដងផ្លូវការនាំពលករលួចឆ្លងដែនខុសច្បាប់ ទីតាំងបិទខ្ទប់ជំងឺកូវីដ១៩ និងចូលរួមផ្សព្វផ្សាយ វិធានការបំរាមគោចរ របស់រដ្ឋបាលខេត្ត និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងសិរីសោភ័ណនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១នេះ។

លោកថា​ ស្ថានភាពនេះតម្រូវឲ្យអាជ្ញាធរ និងកងកម្លាំងចម្រុះចុះអនុវត្តវិធានទប់ស្កាត់ និង កាត់ផ្តាច់ការឆ្លងរីករាលដាលឲ្យបានទាន់ពេលវេលា។

ជាការកត់សំគាល់ នៅក្រុងសិរីសោភ័ណនៅប៉ុន្មានថ្ងៃចុងក្រោយនេះមានការឆ្លងកូវីដ១៩ ចេញពីក្នុងសណ្ឋាគារមួយដោយមានបុគ្គលិកជាច្រើននាក់របស់សណ្ឋាគារនេះបានឆ្លងជំងឺកូវីដ១៩។ជាក់ស្តែងនៅថ្ងៃទី២៨ខែមិថុនា មានអ្នកឆ្លងនៅក្នុងសណ្ឋាគារមួយនេះ រហូតដល់៤៨នាក់៕

អត្ថបទ៖ប៉ោយប៉ែត

Share.