ពីវេទិកាអធិបតីនៃពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គីសនី នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃកម្ពុជា បានមានប្រសាសន៍ថាមានគ្រូម្នាក់បានទាយថាសម្ដេចមានជន្មានយុបាន៩៣ឆ្នាំ។

បើតាមសម្ដេចតេជោ ប្រសិនបើសម្ដេចពិតជាមានអាយុដល់៩៣ឆ្នាំដូចការទស្សន៍ទាយមែននោះ សម្ដេចនៅមានពេលវេលា២២ឆ្នាំទៀត។ យ៉ាងណាក៏ដោយ សម្ដេចបានបញ្ជាក់ថាសម្ដេចនឹងមិនធ្វើនាយករដ្ឋមន្រ្តីដល់អាយុ៩៣ឆ្នាំនោះទេ ដ្បិតពេលនេះមានយុវជនបន្តវេន ហើយសម្ដេចក៏ធ្វើនាយករដ្ឋមន្រ្តីយូរឆ្នាំហើយដែរ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្តី​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ អ្នកឧកញ៉ា​មហាភក្តីសប្បុរិស​ភោគាធិបតី​ ហ៊ុន នាង ដែលជាឪពុកសម្ដេចបានទទួលមរណភាពនៅជន្មាយុ៩០ឆ្នាំ៕

Share.