នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Lion City Sailors សមាជិកលីគកំពូលរបស់ប្រទេសសិង្ហបុរី បានប្រកាសនាំចូលខ្សែការពារ Manuel Herrera López ហៅ Súper ត្រៀមសម្រាប់ពានរង្វាន់ Singapore Premier League រដូវកាល ២០២៣។

Súper កើតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ទីក្រុង Seville ប្រទេសអេស្ប៉ាញ បច្ចុប្បន្នមានវ័យ៣១ឆ្នាំ គឺថ្នាលយុវជនរបស់ Real Betis ខណ:នៅតំបន់អាស៊ានខ្សែការពារកម្ពស់ ១.៨២ម៉ែត្ររូបនេះធ្លាប់ប្រកបអាជីពនៅក្រុម United City FC លីគកំពូលហ្វីលីពីន ពីឆ្នាំ២០១៧ ដល់២០២០។

សម្រាប់នៅប្រទេសកម្ពុជា Súper ធ្លាប់លេងឲ្យក្រុមបាល់ទាត់ណាហ្គាវើលដ៍ ចំនួន២រដូវកាលគិតទាំងពានរង្វាន់ Metfone Cambodian League និង Cambodian Premier League ដោយបង្ហាញខ្លូនសរុប៣១លើក ស៊ុតបញ្ចូលទីបានត្រឹម១គ្រាប់ ក្នុងនាមជាខ្សែការពារកណ្តាល៕

Share.