បន្ទាយមានជ័យ៖ បុរស់ម្នាក់យកកាំបិតប៉័ងតោអារ.ក.បម្រុងសម្លាប់ខ្លួនឯងឈាមស្រោចខ្លួនត្រូវបានសាច់ញាតិជួយសង្គ្រោះទាន់នៅវេលាម៉ោង៣ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក គង់ សុភ័ក្រ នាយប៉ុស្តិ៍នគរបាលសង្កាត់និមិត្តបានប្រាប់ថា៖ជនរងគ្រោះមានឈ្មោះ ដន ឌួន ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។


លោកបានបញ្ជាក់ថា៖ នៅពេលដែលជនរងគ្រោះអាករបម្រុងសម្លាប់ខ្លួនគឺជនរងគ្រោះបានទៅយកកាំបិតប៉័ងតោពីចង្ក្រានបាយក្នុងផ្ទះហើយរត់ចេញមកក្រៅបានអារ.ក.បណ្តាលហូរឈាមស្រចខ្លួនពេលនោះត្រូវបានសាច់ញាតិជិតខាងបានឃើញរត់ទៅឆក់យកកាំបិតចេញហើយបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក គង់ សុភ័ក្រ បានបញ្ជាក់ថា៖ តាមសំដីសាច់ញាតិជនរងគ្រោះបានអោយដឹងរយៈពេល២ទៅ៣ថ្ងៃនេះ ជនរងគ្រោះឈ្មោះ ដន ឌួន និយាយផ្លែកៗរកតែសម្លាប់ខ្លួនតែសាច់ញាតិបានលង់លោមអង្វរករបានស្ងប់តែបន្តិចភ្លេចមើលតែបន្តិចជនរងគ្រោះចូលយកកាំបិតប៉័ងតោមកអារ.ក.បណ្តាលហូរឈាមស្រោចខ្លួនសាច់ញាតិអៈអាងថា​ អាចបណ្តាលមកពីកំរោលចូលខ្លួនទើបហ៊ានអាករបម្រុងសម្លាប់ខ្លួនឯងបែបនេះ៕

អត្ថបទ៖ប៉ោយប៉ែត

Share.