ក្រុមមេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champion League ក្រោយយកឈ្នះ RB Leipzing ជើងទី២ ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Etihad Stadium កាលពីរាត្រីថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែមីនា។ ខណ:ជើងទី១ បញ្ចប់លទ្ធផល ១-១ នៅកីឡដ្ឋាន Red Bull Arena Leipzig (សរុប Man City ឈ្នះ ៨-១)។

៧គ្រាប់របស់ Man City ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Erling Haaland ៥គ្រាប់ម្នាក់ឯងនៅនាទី ២២, ២៤, ៤៥+២, ៥៣, ៥៧ និង Ilkay Gundogan នៅនាទី ៤៩, Kevin De Bruyne នៅនាទី ៩០+២។

ក្រោយចប់ការប្រកួត Erling Haaland ក៏បានក្លាយជាកីឡាករទី២ ក្នុងប្រវត្តិសាស្ត្រ UEFA Champions League ដែលអាចស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯងក្នុងវគ្គចាញ់ធ្លាក់ បន្ទាប់ពី Lionel Messi ធ្វើបានកាលពីឆ្នាំ ២០១២ ទល់នឹង Bayer 04 Leverkusen

ខណ: Inter Milan របស់លោក Simone Inzaghi បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ Porto សរុបទាំង២ជើង ១-០។ ហើយនេះគឺជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ ដែលក្រុមបាល់ទាត់ Inter Milan អាចឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ។

បច្ចុប្បន្នមានក្រុមចំនួន៦ដែលបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ៖
– Chelsea
– Benfica
– Bayern Munich
– AC Milan
– Man City
– Inter Milan៕

ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖


Share.