ក្រុម​បាល់ទាត់​Daegu FC របស់​កូរ៉េខាងត្បូង និង​ក្រុម ​Kawasaki Frontale របស់​ជប៉ុន សុទ្ធ​តែ​បាន​យក​ឈ្នះ​គូ​ប្រកួត​ដោយ​លទ្ធផល ៧ទល់០ ដូចគ្នា ក្នុង​វគ្គ​ជម្រុះ​តាម​ពូល I នៃ​ពានរង្វាន់​​បាល់ទាត់​ធំ​ប្រចាំ​ទ្វីប​អាស៊ី សម្រាប់​ក្លិប​គឺ AFC Champion League 2021។

ប្រកួត​ទី២​ក្នុង​ពូល I ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​កណ្ដាល Tashkent ប្រទេស​អ៊ូប៊ែគីស្ថាន នេះ​មាន៖
-Daegu FC ៧-០ United City
-Beijing Guoan ០-៧ ​Kawasaki Frontale

ពូល I នេះ​មាន​៤ក្រុម រួម​មាន ​Kawasaki Frontale របស់​ជប៉ុន, Daegu Fcរបស់​កូរ៉េខាងត្បូង, Beijing Guoan របស់​ចិន និងUnited City របស់​ហ្វីលីពីន។

ពានរង្វាន់ AFC Champion League 2021 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

តំបន់​អាស៊ី​ខាង​លិច បាន​បញ្ចប់​ការ​ប្រកួត​រួចរាល់​ហើយ​នៅ​តាម​ពូល​នីមួយៗ ដោយ​ក្រុម​ខ្លាំង​​៖
-ពូល A៖ លេខ១ ក្រុម Istiklol របស់​តាហ្ស៊ីគីស្ថាន លេខ២ ក្រុម​Al Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត​
-ពូល B៖ លេខ១​ Sharjah របស់​អារ៉ាប់រួម លេខ២ ក្រុម​Tractor របស់​អ៊ីរ៉ង់
-ពូល C៖ លេខ១ ក្រុម Esteghlal អ៊ីរ៉ង់
-ពូល D៖ លេខ១ ក្រុម Al-Nassr របស់​អារ៉ាប៊ីសាអ៊ូឌីត
-ពូល E៖លេខ១ ក្រុម​ Persepolis លេខ២ ក្រុម​ Al-Wahda របស់​អារ៉ាប់រួម

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​៣​របស់​អូស្ត្រាលី ដក​ខ្លួន​ចេញ​ពី​ពាន AFC Champion League 2021

ចំណែក​តំបន់​ខាង​កើត កំពុង​តែ​ដំណើរការ​ប្រកួត៖
-ពូល G (ធ្វើ​នៅ​ប្រទេស​ថៃ) ៖Nagoya Grampus (ជប៉ុន), Pohang Steelers (កូរ៉េខាងត្បូង) Johor Darul Ta’zim (ម៉ាឡេស៊ី) Ratchaburi Mitr Phol (ថៃ)
-ពូល H (ធ្វើ​នៅ​ប្រទេស​ថៃ)៖Gamba Osaka (ជប៉ុន) Jeonbuk Hyundai Motors (កូរ៉េខាងត្បូង) Chiangrai United (ថៃ) Tampines Rovers (សិង្ហបុរី)
-ពូល I (ធ្វើ​នៅ​អ៊ូបេគីស្ថាន)៖ ​Kawasaki Frontale (ជប៉ុន) Daegu FC (កូរ៉េខាងត្បូង) Beijing Guoan (ចិន) និងUnited City (ហ្វីលីពីន)
-ពូល J (ធ្វើ​នៅ​ថៃ)៖Cerezo Osaka (ជប៉ុន) Kitchee (ហុងកុង) Port (ថៃ) Guangzhou (ចិន)

Telegram-Troryorng
Share.