ដើម្បី​ត្រៀម​ខ្លួន​ដល់​ក្រុម​ជម្រើសជាតិ​ហ្វូតសាល​ថៃ ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​លីទុយអានី សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​ប្រកាស​រៀបចំ​ព្រឹត្តិការ​បាល់ទាត់​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា Continental Futsal Championship នៅ​រាជធានី​បាងកក ទាំង​ក្នុង​ស្ថានភាព​កូវីដ-១៩ ផុត​ខ្លាំង។

តាម​ផែនការ​​មាន​ក្រុម​ចូលរួម​ចំនួន​​៨ រួម​មាន ម្ចាស់​ផ្ទះ​ថៃ, លីទុយអានី,​អ៊ូបេគីស្ថាន, អេហ្ស៊ីប,​កូសឺវ៉ូ,តាហ្ស៊ីគីស្ថាន, ម៉ូហ្សាំប៊ិក និង​គុយវ៉ែត ដោយ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ថៃ​ធ្លាប់​លេង Futsal World Cup ២​សម័យកាល​ចង់​ជួយ​ក្រុម​ឱ្យ​ផុត​វគ្គ​ជម្រុះក្នុង​​ពូល

Telegram-Troryorng
Share.