យោ​ង​តាម​សារព័ត៌មាន​ថៃ​ Sanook បាន​ចុះ​ផ្សាយ​ថា​ប្អូន​ស្រី​តារាសម្ដែងល្បី​ Pancake ដែល​មាន​ឈ្មោះ​ថា​ Miki Ingkamol Jamikorn បាន​ចេញ​មក​ប្រកាស​​​ប្រាប់​ពី​បច្ចុប្បន្ន​ភាព​អាការៈ​របស់​ខ្លួន​ថា​នៅ​ធម្មតា​ ព្រម​ទាំង​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ពីរដង​រួច​រាល់​​ហើយ​។

សូម​ចុច​អាន មុន​នេះ​​បន្តិច​ ​តារា​សម្ដែង​ល្បី​ថៃ​ ​PANCAKE​ ​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩!

ក្រោយ​តារា​សម្ដែង​ល្បី​ Pancake បាន​ប្រកាស​ដំណឹង​ថា​ខ្លួន​​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ព្រម​ជាមួយ​នឹង​សមាជិក​គ្រួសារ​៨​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​​មាន​ម៉ាក់​ កញ្ញា​ ប្អូន​ៗ​និង​ក្មួយ​៣​នាក់​ផ្សេង​ទៀត​ ដោយ​គ្រប់​គ្នា​ពេល​នេះ​បាន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រួ​ចរាល់​អស់ហើយ​។ Pancake ក៏​បាន​ប្រាប់​ឱ្យ​ដឹងដែរ​ថាពេលនេះ​សុខភាព​របស់​កញ្ញា​​លែង​មាន​គ្រុន​ ​សួត​វិញ​ធម្មតា​ ឈាម​​ក៏​ដើរ​បានល្អ​។

Pancake, ឪពុក​,និង ប្អូន​ប្រុស​,ប្អូន​ស្រី

សូម​ចុច​អាន​ ថ្មី​ៗ​! គ្រួសារ​​ Pancake ចាស់ និង ​​ក្មេង​​សរុប​ ​៨នាក់​ ឆ្លង​​កូវីដ​-១៩ ​ទាំង​អស់ រួច​ខ្លួន​តែ​ម្នាក់​

ខណៈ​ប្អូន​ស្រី​របស់​ Pancake ឈ្មោះ​ Miki បាន​​ចេញ​ម​ក​ប្រកាស​ពី​អាការៈ​ខ្លួន​តាម​រយៈ​ IG ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខ្លួន​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​គ្រប់​ពីរ​ដង​ តែ​នៅ​តែ​ឆ្លង​ជំងឺ​កូវីដ​-១៩​។

« ថ្ងៃ​នេះ​អាការៈ​​បាន​ធូរ​ស្រាល​ច្រើន​។ គិត​ថា​អាច​មួយ​ចំណែក​អាច​ដោយ​សារ​តែ​បាន​ចាក់​វ៉ាក់សាំង​រួច​។ ដឹង​ស្រាប់​ហើយ​​មុន​នឹង​ចាក់វ៉ាក់សាំង​នេះ​ថា​មិន​អាច​ការពារ​កូវីដ​-១៩​ បាន​១០០%​ ទេ​តែ​បើ​ឆ្លង​កូវីដ​អាការៈ​នឹង​មិន​ធ្ងន់ធ្ងរ​។ ជម្រាប​ឱ្យ​បាន​ដឹង​ថា​ Miki ចាក់​វ៉ាក់សាំង​ Sinovac គ្រប់​២​ដង​ បាន​រយៈ​ពេល​១ខែ​ហើយ​ ក្រោយ​ពី​ពិ​និត្យ​ឃើញ​កូវីដ​-១៩ Miki មិនមាន​គ្រុន​នោះ​ទេ​ មាន​តែ​ឈឺក​ ក្អក ស្លេះ តឹង​ច្រមុះ​ គ្មាន​ក្លិន​ ទទួល​រសជាតិ​អាហារ​បាន​ មេរោគ​មិន​បាន​ចូល​ដល់​សួត​នោះ​ទេ​ អាការៈ​បាន​ធូរ​ស្រាល​ច្រើន​ជាបណ្ដើរៗ។ រៀន​ហ្វឹក​ហាត់​ដង្ហើម​តាម​ដែល​គ្រូ​ពេទ្យ​ណែនាំ​ ញ៉ាំ​​ទឹក​ឱ្យ​បាន​ច្រើន​ ញ៉ាំ​បាយ​ ញ៉ាំ​ថ្នាំ​ និង​សំរាក​»

អ្នក​គាំទ្រ​និង​អ្នក​ស្និទ្ធស្នាល​នឹង​គ្រួសារ​កញ្ញា​ Pancake បាន​ចូល​មក​លើក​ទឹក​ចិត្ត​ និង​ ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​គ្រួសារ​តារា​ល្បី​នេះ​ឆាប់​ជា​សះស្បើយ​៕​

Telegram-Troryorng
Share.