ការប្រកួតពានរង្វាន់ Merlion Cup 2023 នឹងចាប់ផ្តើមការប្រកួតនៅចុងខែមីនា នេះហើយ ដោយមាន ៤ក្រុម​នឹងចូលរួមប្រកួត ក្នុងនោះមានក្រុមម្ចាស់ផ្ទះ U22សិង្ហបុរី U22ម៉ាឡេស៊ី U22ហុងកុង និង U22កម្ពុជា។

ខាង​ក្រោម​នេះ​ជា​តម្លៃ​សំបុត្រ​ ពានរង្វាន់ Merlion Cup 2023 នៅ​ប្រទេស​សិង្ហបុរី៖
ប្រភេទសំបុត្រទី១ តម្លៃពេញ ១២ដុល្លារ សម្រាប់មនុស្សពេញវ័យ បញ្ចុះតម្លៃសល់ ៨ដុល្លារ
ប្រភេទសំបុត្រទី២ តម្លៃពេញ ១០ដុល្លារ សម្រាប់មនុស្សពេញវ័យ បញ្ចុះតម្លៃសល់ ៦ដុល្លារ
ប្រសិនបើទិញមុនថ្ងៃទី១៩ នឹងមានការបញ្ចុះតម្លៃ ៣០% គ្រាប់ប្រភេទសំបុត្រ។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុ២២ឆ្នាំ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុ២២ឆ្នាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៤.០០នាទីរសៀល ខណៈម្ចាស់ផ្ទះសិង្ហបុរី អាយុ២២ឆ្នាំ នឹងត្រូវជួបក្រុមជម្រើសជាតិហុងកុង អាយុ២២ឆ្នាំ វេលាម៉ោង ៧.៣០ នាទីយប់នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី។

រូបមន្ត​ប្រកួត​នឹង​យក​ក្រុម​ទាំង​៤ ចាប់​គូ​គ្នា ប្រកួត​ថ្ងៃ​ទី១ ហើយ​ថ្ងៃ​ទី២ ក្រុម​ឈ្នះ នឹង​ត្រូវ​ប៉ះ​គ្នា ដណ្តើម​យក​ជើង​ឯក ហើយ​ក្រុម​ដែល​ចាញ់​ត្រូវ​ប្រកួត​គ្នា​យក​ចំណាត់ថ្នាក់​លេខ៣។

គួរ​ឲ្យ​ដឹង​ថា ពាន​រង្វាន់ Merlion Cup បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៨២ ខណៈ​អូស្ត្រាលី ​ឈ្នះ​ច្រើន​ជាង​គេ​២​លើក​ឆ្នាំ​ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩។

Share.