កីឡាករ Marcus Haber ខ្សែប្រយុទ្ធជនជាតិកាណាដា ក្លាយជាកីឡាករដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជា​គេ​រហូត​ដល់ ៦គ្រាប់​គិត​ត្រឹម៤ប្រកួត សប្ដាហ៍ទី៥ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។

Marcus Haber ដែលរកបាន Hat-Trick (ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត) បាន​២លើក​ផង​ដែរ នៅពានរង្វាន់ League Cup ដោយ​ក្នុងជំនួបព្រះខ័នរាជស្វាយរៀង យកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី៣។ និង​ជំនួបព្រះខ័នរាជស្វាយរៀង យកឈ្នះនគរបាលជាតិ ក្នុង​លទ្ធផល ៥-១ សប្តាហ៍ទី៥។

ខណ:កីឡាករ ប្រាក់ ធីវ៉ា ជាកីឡាករទី២ ដែលរកបាន Hat-Trick (ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត) នៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ក្នុងជំនួបភ្នំពេញក្រោន យកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៨-១ សប្តាហ៍ទី៤។

ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ពូល B ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ចាញ់១ ស្មើ១ មាន ៧ពិន្ទុ។ ខណ:ណាហ្គាវើលដ៍ ឈរ​កំពូល​តារាង​ពូល B មាន ១២ពិន្ទុ និងវិសាខា ឈរកំពូលតារាងពូល A មាន ១២ពិន្ទុ៕

Share.