រឿង «ព្រហ្មលិខិតដុះស្លាប» ដែលត្រៀមបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ Town HD នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨:០០-៩:០០ យប់ខាងមុខនេះ ប្រជុំទៅដោយតារាល្បីៗ ក្នុងនោះក៏មានវត្តមានតារាចម្រៀងសំនៀងរដឺនពីរោះ ចេន សាយចៃ សម្ដែងក្នុងរឿងភាគនេះផងដែរ។
សូមចុចអាន Covid-19 ធ្វើឱ្យស្ងួតឆ្នាំងបាយ ចេន សាយចៃ បន្ថែមមុខរបរថ្មីចំនួនពីរទៀតដើម្បីជីវភាព!



រឿងភាគថ្មីដែលប្រជុំទៅដោយតារាល្បីៗដូចជា តារាចម្រៀង ម៉ៅ ហាជី តារាចម្រៀង បាន មុន្នីល័ក្ខ តារាចម្រៀង សុខ ចាន់ធីតា ហៅស្រីតុ លោក រ៉ូលីន លោក សាវីន ហ្វីលីព និង តារាចម្រៀង ចេន សាយចៃ កំពុងតែទទួលបានការចាប់អារម្មណ៍ ក្រោយឈុតឆាកខ្លីដកស្រង់ចេញពីរឿងនេះត្រូវបានលោក សោម ដូរ៉េ បង្ហោះនៅលើគណនីរបស់លោក ហើយត្រូវបានចែកចាយបន្តយ៉ាងច្រើន។



ថ្វីត្បិតតែនៅក្នុងឈុតខ្លីនោះ ចេន សាយចៃ មិនទាន់បង្ហាញសកម្មភាពណាមួយគួរឱ្យកត់សម្គាល់តែអ្នកគាំទ្រ បានបង្ហាញការពិតចិត្តនិងកោតសរសើរចំពោះតារាចម្រៀងនេះជាច្រើន ដោយមានមតិមួយចំនួនបានលើកឡើងថា៖
«ពូកែច្រៀងហើយ អ្នកម៉ែសាយចៃពូកែសម្ដែងទៀត។ ជូនពរអោយអ្នកម៉ែមានសុខភាពល្អ»។
ចង់ដឹងថា «ព្រហ្មលិខិតដុះស្លាប» មានអ្វីគួរឱ្យចាប់ខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ៖


