ក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានធ្លាក់ចេញពីពានរង្វាន់ Europa League រដូវកាល ២០២២-២០២៣ វគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង Sporting CP ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-៥ នៅកីឡដ្ឋាន Emirates បន្ទាប់ពីស្មើគ្នា ៣-៣ ទាំងពីរជើង។

ខណ: Man United របស់លោក Erik ten Hag បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ក្រោយទម្លាក់ Real Betis ក្នុងលទ្ធផលទាំងពីរជើង ៥-១ (ជើងទី១ ៤-១ នៅកីឡដ្ឋាន Old Trafford, ជើងទី២ ១-០ នៅកីឡដ្ឋាន Estadio Benito Villamarin)។

ក្រុមដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Europa League រដូវកាល ២០២២-២០២៣៖
-Man United
-Sporting CP
-Roma
-Juventus
-Sevilla
-Feyenoord
-Bayer Leverkusen
-Union St.Gilloise។

ចំពោះការចាប់ឆ្នោតសម្រាប់វគ្គ៨ក្រុមចុងក្រោយ ទាំងពានរង្វាន់ UEFA Champion League, Europa League និង Conference League នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ៦:០០នាទីល្ងាចនេះ នៅទីក្រុង Nyon ប្រទេស​ស្វីស៕

Share.