តារា​​កំប្លែង​ភេទ​ទី​៣​ ដ៏​ល្បី​ លោក​ ម៉ាដូណា​ ធ្លាប់​បាន​ធ្វើ​ការ​ប្រកាស​ទាំង​យប់​​ម្ដង​រួច​មក​ហើយ​រឿង​ដែល​លោក​នឹង​កោរ​សក់​ថ្វាយ​លោក​យាយ​ម៉ៅ​ ដើម្បី​លា​បំណន់​ ក្រោយ​ពី​លោក​បាន​លក់​ដី​ដាច​់​មាន​ទឹក​ប្រាក​់​រាប់​សិប​ម៉ឺន​ដុល្លារ​នា​ពេល​កន្លង​មក​ យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២១​ នេះ​ លោក​ ម៉ាដូណា​ បាន​កោរ​សក់​​លា​បំណន់​ និង​ថ្វាយ​ជា​ជ្រូក​ខ្វៃ​ មាន់​​​​ទា​ ផ្លែ​ឈើ​នឹង​បច្ច័យ​ទៅ​តាម​ការ​សន្យា​របស់​លោក​ដែល​ធ្លាប់​បាន​បន់​ស្រន់​កន្លង​មក​​រួច​ហើយ​។

សូមចុច​​អាន​ បារមី​ជួយ​​!​ ​ត្រូវ​ប៉ាន់ដី​១៣​ហិចតា​ Madona ​ប្រកាស​កោរសក់​លា​បំណន់​ទាំង​យប់​

យោង​តាម​ការ​បង្ហោះ​ដោយ​សាមី​ខ្លួន​លោក​​ ម៉ាដូណា តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​តារា​រូប​នេះ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​លោក​បាន​មក​លា​បំណន់​ជូន​ដល់​លោក​យាយ​ម៉ៅ​ ក្រោយ​លោក​បាន​បន់​ស្រន់​ ហើយ​បារមី​​បាន​ជួយ​ឱ្យ​លោក​សម្រេច​បាន​ដូច​ក្ដី​ប៉ង​ប្រាថ្នា​៖

«❤️ថ្ងៃនេះកូនសូមថ្វាយសក់ជូនលោកយាយ ❤️ព្រមទាំងមកលាបំណន់ ដោយបានរៀបចំ ជ្រូកខ្វៃ មាន់ ទា ផ្លែឈើ នឹងបច្ច័យមួយចំនួនតាមការសន្យារបស់កូន ពិតជាអរគុណក្រៃចំពោះលោកយាយដែលអោយកូនបានសំរាច់ដូចក្តីប្រាថ្នា 🌼🌸🌺អំពើល្អនាំមកនូវផលល្អ🌼🌺🌸អំពើអាក្រក់និយាយអាក្រក់ពីគេនឹងបោកប្រាស់ចង់បានផស់គេនាំមកនៅសេចក្តីវិនាស🙏🙇🙏ការបន់ស្រន់បានសំរេចដូចក្តីប្រាថ្នាសំខាន់ទៅលើវាសនា នឹងអំពើមនុស្សដែល🧘‍♀️🧘ដោយក្តីគោរលោកយាយម៉ៅជាទីគោរព សូមបក់ផាត់ជំងឺកូវីតអោយរសាត់ដូចផ្សែងចេញពីផែនដីនេះផង សូមអោយប្រជាជនខ្មែរទទួលបានសេចក្តីរុងរឿងនឹងសុខភាពល្អឆាប់ៗនេះ🙏🙇🙏»

Telegram-Troryorng
Share.