ក្លិបកីឡាបាល់ទាត់ វិសាខា បានប្រកាស​ពី​ការចុះអនុស្សារណៈ​យោគយល់គ្នា(MOU) រវាង​កាត​សមាជិករបស់ក្លិបកីឡាបាល់ទាត់ វិសាខា (The Warrior Card) ជា​មួយ​​ដៃ​គូ​ចំនួន​៥​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់កាតសមាជិកក្លិបកីឡាបាល់ទាត់ វិសាខា (The Warrior Card) ។

១. MOU រវាង The Warrior Card និងសាលា IEL International School តាមរយៈការចុះ MOU នេះ រាល់ការចុះឈ្មោះចូលរៀនគ្រប់ថ្នាក់ គ្រប់កម្រិត នៅសាលា IEL International School ដោយ ត្រឹម តែបង្ហាញកាត The Warrior Card របស់យើង បងប្អូននឹងទទួលបានការបញ្ចុះតម្លៃ 10% ភ្លាមៗទៅ លើថ្នាក់សិក្សាគ្រប់កម្រិតគ្រប់ជាន់ថ្នាក់ ។

បញ្ជាក់៖ សាលា IEL International School មានទីតាំងនៅផ្លូវឧកញ៉ា ម៉ុង ឬទ្ធី, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២. MOU រវាង The Warrior Card និងភោជនីយដ្ឋាន Color Cup តាមរយៈការចុះ MOU នេះ រាល់ការប្ពិសាអាហារនៅភោជនីយដ្ឋាន Color Cup ដោយគ្រាន់តែបង្ហាញ The Warrior Card បងប្អូននឹងទទួលបានការបញ្ចុះតម្លៃ 10% ភ្លាមៗ ។

បញ្ជាក់៖ ភោជនីយដ្ឋាន Color Cup មានទីតាំងដូចជា

  • សាខាគីរីរម្យ នៅលើផ្លូវ 292 ខណ្ឌចំការមន
  • សាខា Riverside #49 ផ្លូវទន្លេរសាប ជ្រោយចង្វា
  • សាខា The Beach ស្ថិតនៅភូមិគីឡូម៉ែត 6 ផ្លូវ 307

៣. MOU រវាង The Warrior Card និងគ្លិនិក JV Beauty Center តាមរយៈការចុះ MOU នេះ រាល់ការប្រើប្រាស់សេវាកម្មណាមួយរបស់គ្លិនិក JV Beauty Center ដោយគ្រាន់តែបង្ហាញ The Warrior Card បងប្អូននឹងទទួលបានការបញ្ចុះតម្លៃ 20% ភ្លាមៗ ។

បញ្ជាក់៖ ក្រុមហ៊ុន JV Beauty Clinic ស្ថិតនៅផ្ទះលេខ២១ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។

៤. MOU រវាង The Warrior Card និងភោជនីយដ្ឋាន GANH Restaurant តាមរយៈការចុះ MOU នេះ រាល់ការពិសារអាហារនៅ GANH Restaurant ដោយចំណាយគ្រាន់តែបង្ហាញ The Warrior Card បងប្អូននឹងទទួលបានការបញ្ចុះតម្លៃ 10%ភ្លាមៗ ។

បញ្ជាក់៖ GANH Restaurant មានទីតាំងស្ថិតនៅលើផ្សាជីបម៉ុងនរោម៉ល ជាន់ទី 3។

៥. MOU រវាង The Warrior Card និងក្រុមហ៊ុននាឡិកា Watch Empire តាមរយៈការចុះ MOU នេះ រាល់ការទិញនាឡិកានៅក្រុមហ៊ុន Watch Empire ទាំងអស់និងមានការបញ្ចុះតំលៃ 40% ទៅលើម៉ូឌែលនាឡិកាទាំងអស់ និង 20% ទៅលើការបញ្ចុះតំលៃចំពោះ ម៉ូឌែលប្រភេទ Luxury Brand ដោយគ្រាន់តែបង្ហាញជាមួយ The Warrior Card តែប៉ុណ្ណោះ ។

បញ្ជាក់៖ ក្រុមហ៊ុននាឡិកា Watch Empire មានទីតាំងនៅ

  • ផ្សាទំនើបអុីនម៉ល ជាន់ទី 1
  • ផ្សាទំនើបអុីអនសែនសុខជាទី 1 និង ជាន់ផ្ទាល់ដី
  • ផ្សាទំនើបអុីអនមានជ័យ
  • ផ្សាទំនើបអូឡាំព្យា
  • ផ្សាទំនើបសូរិយា ជាន់ផ្ទាល់ដី និងជាន់ទី 2
  • ផ្សាទំនើបជីបម៉ុង 271
  • ផ្សាទំនើបស្ទឹងមានជ័យថ្មី
  • សាខាខេត្តសៀមរាប ជិតស្តុបសុខា ផ្លូវព្រះអង្គចេក ព្រះអង្គចម៕
Share.