ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង នៅក្បែរសាលាវិចិត្រសិល្បៈ ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍ រថយន្តស្នងការរាជធានីភ្នំពេញ រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើង ។

បើតាមសភាពជាក់ស្តែង ទីតាំងខាងលើ ស្តុកច្រើនដោយប្រេង និងហ្គាស ជាច្រើនធុង ភ្លើងឆេះខ្លាំង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.