
ជំនួបលើកដំបូងរបស់ក្រុមជម្រើសជាតិនារីអាយុក្រោម ១៧ឆ្នាំកម្ពុជា បានយកឈ្នះក្រុមនារីជម្រើសជាតិ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២ទល់និង០ ក្នុងការការប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅទីក្រុង Okinawa ប្រទេសជប៉ុន។

ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារីជប៉ុន-អាស៊ាន Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅទីក្រុង Okinawa ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះគឺជាកម្មវិធីផ្លាស់ប្តូរកីឡាយុវជនក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ម្សិលមិញ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ បានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ខេត្ត Okinawa ប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament។ ព្រឹត្តិការណ៍នេះធ្វើការបកួតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៕
ក្រុមនៅតាមពូលទាំង៤៖

កាលវិភាគប្រកួត មានដូចខាងក្រោម៖



