បន្ទាយមានជ័យ ៖ យុវជនថៃចំនួន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាកា បន្ទាប់ពីធ្វើសកម្មភាពរំលោភបូក បានសម្រេចគ្រប់គ្នា លើនារីជនជាតិថៃម្នាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ ទាំង៤នាក់ ទី១ ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ , ទី២ ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ , ទី៣ ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ , ទី៤ ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត (អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ជនសង្ស័យ ទាំង៤នាក់ ស្នាក់នៅក្នុងបន្ទប់ជួល ក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមអាវុធហត្ថបានឲ្យដឹងថា មុនកើតហេតុ កាលពីរសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣ នារីជនជាតិថៃ ជាជនរងគ្រោះ ត្រូវបានសង្សារហៅនាំទៅផឹកសុីនៅបន្ទប់ជួលកន្លែងកើតហេតុ លុះដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ជនរងគ្រោះត្រូវបានសង្សារ ក្នុងចំណោមជនសង្ស័យទាំង៤នាក់ បានចាប់រំលោភសេពសន្ទវៈ បានសម្រេចហើយ ស្រាប់តែជនសង្ស័យ៣នាក់ទៀតបន្តចូលចាប់រំលោភម្នាក់ម្តងៗ បានសម្រេចរៀងខ្លួន បន្ថែមទៀត ។ ដោយទ្រាំនូវទង្វើរបែបនេះមិនបាន ជនរងគ្រោះរត់ទៅប្តឹងអាវុធហត្ថឲ្យជួយអន្តរាគមន៍ ។

យោងតាមបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ ពិតជាចាប់រំលោភនារីរងគ្រោះបានសម្រេចម្នាក់ម្តងៗពិតមែន ត្រូវបានអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ឃាត់ខ្លួនជនសង្ស័យ នាំទៅសាកសួរនិងកសាងសំណុំរឿង លុះដល់រសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ត្រូវបានបញ្ជូនខ្លួនជនសង្ស័យទៅតុលាកាខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.