នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ សរុប២៤នាក់ ត្រៀមសម្រាប់ការបោះជំរុំហ្វឹកហាត់ដំណាក់កាលទី២ និងចូលរួមពានរង្វាន់ Merlion Cup 2023 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

ក្នុងនោះកីឡាករចំនួន៦នាក់ដែលមានដូចជា៖ សារ ទី (បញ្ហារបួស), ទេព ហ្វីលីព, វុំាង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង និង អ៊ាន ពិសី ត្រូវបានដកចេញពីបញ្ជីឈ្មោះសម្រាប់ការបោះជំរុំហ្វឹកហាត់ដំណាក់កាលទី២ មុនស៊ីហ្គេម។

ខាងក្រោមនេះគឺបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ទាំង២៤នាក់៖

ការប្រកួតពានរង្វាន់ Merlion Cup 2023 នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៤ ខែមីនា នេះដោយមាន ៤ក្រុម​នឹងចូលរួមប្រកួត ក្នុងនោះមានក្រុមម្ចាស់ផ្ទះ U22សិង្ហបុរី U22ម៉ាឡេស៊ី U22ហុងកុង និង U22កម្ពុជា។

ខាង​ក្រោម​នេះ​ជា​តម្លៃ​សំបុត្រ​ ពានរង្វាន់ Merlion Cup 2023 នៅ​ប្រទេស​សិង្ហបុរី៖
ប្រភេទសំបុត្រទី១ តម្លៃពេញ ១២ដុល្លារ សម្រាប់មនុស្សពេញវ័យ បញ្ចុះតម្លៃសល់ ៨ដុល្លារ
ប្រភេទសំបុត្រទី២ តម្លៃពេញ ១០ដុល្លារ សម្រាប់មនុស្សពេញវ័យ បញ្ចុះតម្លៃសល់ ៦ដុល្លារ
ប្រសិនបើទិញមុនថ្ងៃទី១៩ នឹងមានការបញ្ចុះតម្លៃ ៣០% គ្រាប់ប្រភេទសំបុត្រ។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុ២២ឆ្នាំ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុ២២ឆ្នាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៤.០០នាទីរសៀល ខណៈម្ចាស់ផ្ទះសិង្ហបុរី អាយុ២២ឆ្នាំ នឹងត្រូវជួបក្រុមជម្រើសជាតិហុងកុង អាយុ២២ឆ្នាំ វេលាម៉ោង ៧.៣០ នាទីយប់នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី។

រូបមន្ត​ប្រកួត​នឹង​យក​ក្រុម​ទាំង​៤ ចាប់​គូ​គ្នា ប្រកួត​ថ្ងៃ​ទី១ ហើយ​ថ្ងៃ​ទី២ ក្រុម​ឈ្នះ នឹង​ត្រូវ​ប៉ះ​គ្នា ដណ្តើម​យក​ជើង​ឯក ហើយ​ក្រុម​ដែល​ចាញ់​ត្រូវ​ប្រកួត​គ្នា​យក​ចំណាត់ថ្នាក់​លេខ៣។

ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះច្រើនជាងគេ២លើកឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩៕

Share.