ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ប្រមូលផ្តុំគ្នាជក់គ្រឿងញៀន កំពុងតែឆ្ងាញ់មាត់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌកំបូលចុះទៅឃាត់ចាប់ខ្លួនបាន ដកហូតបានថ្នាំញៀនសល់មួយកញ្ចប់ ឧបករណ៍ជក់ និងសម្ភារៈមួយចំនួន ។

ការឃាត់ខ្លួនបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣ នៅផ្ទះគឹទុកចោល ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់ ទី១ ឈ្មោះ កែវ វណ្ណះ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ កែវ វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិខាងលើ ។ ទី៣ ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិខាងលើ ។ ទី៤ ឈ្មោះ ចក់ សុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិខាងលើ ។

សម្ភារៈដកហូត មាន១កញ្ចប់ , ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-0825 , ទូសព្ទដៃចំនួន ៤គ្រឿង ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីអនុវត្តិបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.