ភ្នំពេញ ៖ រថយន្រPriusមួយគ្រឿងបើកបរដោយនារីម្នាក់ បើកលឿនជ្រុលរេចង្កូតទៅបុកផើងផ្កា បន្តទៅបុកខឿនចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ រងខូចខាតធ្ងន់ ផ្ទុះពោងសុវត្តិភាព បែកកង់អស់៣គ្រាប់ បែកខឿនថ្ម អ្នកបើកបរនិងអ្នករួមដំណើរ គេចខ្លួនបាត់អស់ ។

This image has an empty alt attribute; its file name is image-296-1024x576.png

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវ២៨គ្រួសារ (72P)មុខផ្ទះលេខ៣០០ ភូមិ២៨គ្រួសារ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកPrius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BR-0465 បើកដោយនារីម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បើកតាមផ្លូវ២៨គ្រួសារ ល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ រេចង្កូតទៅស្តាំ ឡើងចិញ្ចើម ជ្រុលទៅបុកផើងផ្កា មុខផ្ទះបែកខ្ទេចអស់៣ ហើយបន្តទៅបុកផ្ទប់ខឿនមុខផ្ទះប្រជាពលរដ្ឋ បែកខ្ទេច ខូចទាំងរថយន្ត បែកកញ្ចក់ បែកកង់អស់៣គ្រាប់ ផ្ទុះពោងសុវត្តិភាព រួចនារីទាំង២នាក់បានចាកចេញទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចរងចាំម្ចាស់រថយន្តយូរពេក ក៏បានធ្វើកំណត់ហេតុ រាល់ការខូចខាត របស់ប្រជាពលរដ្ឋ រួចស្ទូចអូសយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំម្ចាស់ដោះស្រាយជាមួយខាងម្ចាស់ផ្ទះជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.