​រឿងរ៉ាវ​​រវាង​សត្វ​តោ​និង​ម្ចាស់​ជនជាតិ​ចិន​ ​នៅ​តែ​ស្ថិត​ក្នុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​ ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ចូលរួម​​អំពាវនាវ​ពី​សំណាក់​តារា​ល្បី​ចង់​ឃើញ​សត្វ​តោ​មួយ​ក្បាល​នោះ​វិល​ទៅ​ជួបជុំ​ជាមួយ​នឹង​ម្ចាស់​របស់​ខ្លួន​វិញ​។ បន្ទាប់​ពី​តារា​ចម្រៀង​ផលិតកម្ម​ សាន់​ដេ​ កញ្ញា​ សុខ​ ពិសី​ ដែល​ចេញ​មុខ​ផុស​សុំ​ឱ្យ​អាជ្ញាធរ​ប្រគល់ ​សត្វ​តោ​​មួយ​ក្បាល​នោះ​ទៅ​ឱ្យ​​ម្ចាស់​ដើម​កាល​ពី​ព្រឹក​មិញ​ លោក​ ខេម​ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Galaxy Navatra ក៏​បាន​ចេញ​មក​​សុំ​ឱ្យ​​ប្រគល់​សត្វ​តោ​នោះ​ទៅ​ម្ចាស់​វិញ​ដូច​គ្នា​ដែរ​នា១​២ ​នាទី​មុន​នេះ (​៣០​ មិថុនា​ ឆ្នាំ​២០២១)​ នៅ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​។

លោក​ ខេម​ បាន​ផុស​សំណេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «អង្វរករគួរតែជូនសត្វតោមួយក្បាលនេះជូនគាត់វិញទៅ🙏អាណិតណាស់ នៅលើពិភពលោកក៏គេអនុញ្ញាត្តអោយចិញ្ចឹមដែរ»

យ៉ាង​ណា​មិញ​ការ​លើក​ឡើង​របស់​លោក​ខាង​លើ​ក៏​មាន​មតិ​គាំទ្រ​ ចំពោះ​ការ​យល់​ឃើញ​របស់​តារា​រូប​នេះ​ច្រើន​គួរ​សម​៖

«​យល់​ស្រប​ដូច​បងណាស់​» «​ត្រូវ​បង​» «​ពិត​មែន​ហើយ​ឱ្យ​គាត់​វិញ​ទៅ​»

តែ​ក៏​មាន​មតិមួយ​ចំនួន​ទៀត​ ​មិន​បាន​បង្ហាញ​ទស្សនៈ​និង​ការ​យល់​​ឃើញ​​ប្រឆាំង​ទៅ​​នឹង​ការ​លើក​ឡើង​របស់​ខេម​ដូច​គ្នា​ដែរ​៖

«យើងមិនអាចប្រៀបធៀបទៅប្រទេសផ្សេងៗដែលគេអនុញ្ញាតឲ្យប្រជាជនគេចិញ្ចឹមបានទេបង ព្រោះច្បាប់ប្រទេសផ្សេងគ្នា។ ខ្ញុំយល់មនោសញ្ចេតនា រវាងម្ចាស់និងសត្វតោបង ប៉ុន្ដែច្បាប់ធំជាងមនោសញ្ចេតនា»

គួរ​ដឹង​ដែរ​ថា​ម្ចាស់​តោ​សុខ​ចិត្ត​ទទួល​ពិន័យ​ទៅ​តាម​ច្បាប់​របស់​រដ្ឋ​ ប៉ុន្តែ​លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​សត្វ​តោ​របស់​លោក​មក​ចិញ្ចឹម​វិញ​ ដោយ​លោក​​បាន​លើក​ឡើង​ថា​ ៖ «ខ្ញុំទទួលយកការពិន័យដែលរដ្ធដាក់ពិន័យលើខ្ញុំ ហើយ នឹងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់ដែលពាក់ព័ន្ធដោយគ្រាន់តែសង្ឃឹមថារដ្ឋាភិបាលអាចបើកចិត្តហើយឱ្យខ្ញុំទទួលយកតោខ្ញុំត្រលប់មកវិញ»

Telegram-Troryorng
Share.