ក្រុមជម្រើសជាតិនារីអេស្ប៉ាញ គ្រងជើងឯក UEFA Women’s Futsal Euro ២០២៣ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិនារីអ៊ុយក្រែន ក្នុងលទ្ធផល ៥-១ នៅវគ្គផ្តាច់​ព្រ័ត្រ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅក្នុងទីក្រុង Debrecen ប្រទេសហុងគ្រី ខណៈ​ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ម្ចាស់ផ្ទះហុងគ្រី បានបរាជ័យ ក្រុមព័រទុយហ្គាល់ ដោយលទ្ធផល ០-១២។

៥គ្រាប់របស់ក្រុមជម្រើសជាតិនារីអេស្ប៉ាញ រកបានដោយកីឡាការនី Peque នាទី០.១៣” Babenko នាទី១០” Ale De Paz នាទី១៩” Lrane Samper នាទី២០” និង Dany នៅនាទី៣៦” ខណៈ១គ្រាប់របស់ជម្រើសជាតិនារីអ៊ុយក្រែន រកបានដោយកីឡាការនី Shulha នៅនាទី៣៥”។

សម្រាប់ក្រុមជម្រើសជាតិនារីអេស្ប៉ាញ ស្ថិតនៅពូល C ទី១ជាមួយ ស៊ុយអែត ហ្វាំងឡង់ និង បែលហ្សិក ខណៈអ៊ុយក្រែន ស្ថិតនៅពូល C ទី២ ជាមួយហូឡង់ ​ប៉ូឡូញ និង ក្រូអាស៊ី ដោយក្រុមទាំងពីឈរនៅកំពូលតារាង ឡើងមកកាន់វគ្គ ៤ក្រុមចុងក្រោយ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-ហុងគ្រី ១-២ អ៊ុយក្រែន
-អេស្ប៉ាញ ៣-២ ព័រទុយហ្គាល់
ថ្ងៃទិ១៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងទីក្រុង Debrecen ប្រទេសហុងគ្រី។

គួរឲ្យដឹងថា ពានរង្វាន់ UEFA Women’s Futsal Euro បង្តើតឡើងដំបូងនៅឆ្នាំ២០១៩ ដោយក្រុមជម្រើសជាតិនារីអេស៉្បាញ គ្រងជើងឯកពានរង្វាន់នេះច្រើនជាងគេ ៣រដូវកាលជាប់ៗ ដោយនៅឆ្នាំដំបូង២០១៩ បានយកឈ្នះ ព័រទុយហ្គាល់ ៤-០ នៅវគ្គផ្ចាច់ព្រ័ត្រ ដែលកាលនោះប្រទេសព័រទុយហ្គាល់ ផ្ទាល់ជាម្ចាស់៕

Share.