ស្អែកនេះ នឹងមានពិធីផ្ទេរ និងការប្រកាសតែងតាំងមុខតំណែង ដោយអភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជាអភិបាល ខេត្តកំពង់ឆ្នាំង ជំនួសតំណែង ឯកឧត្តម ឈួរ ច័ន្ទខឿន។ ពិធីប្រកាសតែងតាំងមុខតំណែងថ្មីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តិទៅ នៅខេត្តកំពង់ឆ្នាំង។  

សូមចុចអាន៖ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ

កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឋាន្ដរស័ក្ដិ ឧត្តមមន្រ្តី ថ្នាក់លេខ ៥ ជាអភិបាលខេត្ត នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង។ ឯព្រះរាជក្រឹត្យ មួយទៀត សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់  ឯកឧត្តម ឈួរ ច័ន្ទខឿន ត្រូវបានតែងតាំងទៅកាន់មុខតំណែងថ្មី ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ៕

ឯកឧត្តម ឈួរ ច័ន្ទខឿន 

Share.