កីឡាករកា​រ៉ា​តេកម្ពុជា ស្រៀង វិរៈ ទទួលបានមេដាយ មាស ១គ្រឿង លើវិញាសារ ទម្ងន់ -៨៤គ.ក ខណ:កីឡាការិនីកម្ពុជា ថាត ឆេង ហ័ង, អូនស្រីដា, ពុទ្ធា ស្រីណុច ក៏ទទួលបានមេដាយ មាស ១គ្រឿង លើវិញាសារ សម្ដែងជាក្រុម (Kata Team) ក្នុងការប្រកួតកីឡាការ៉ាតជ្រើសរើស ជើង​ឯក​អាស៊ី​អាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៣។

ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៣ បាន​ធ្វើ​ការ​បក្រកួត​ចាប់​ពី​ថ្ងៃទី១៣ ខែមីនា ដល់​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពិន ដែល​មាន​ប្រកួត​ចូល​រួម​ចំនួន ១១មាន​ដូចជា៖ កម្ពុជា, ថៃ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី​, ឡាវ, មីយ៉ាន់ម៉ា​, ម៉ាឡេស៊ី​, សិង្ហបុរី, ហ្វីលីពីន​,វៀតណាម និងទីម័រខាងកើត ។

កីឡា​កា​រ៉ា​តេ​ នឹង​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ លើកទី៣២នៅ​កម្ពុជា​ឆ្នាំនេះ ដែល​ប្រភេទ​កីឡា​កា​រ៉ា​តេនេះចែក​ចេញជា​ ២​ ផ្នែក​ គឺផ្នែក​សម្ដែង (​កាតា​) និង​ផ្នែក​ប្រយុទ្ធ​ (Kumite)​។

សម្រាប់​វិញ្ញា​សា​ប្រកួត​កីឡា​កា​រ៉ា​តេ​នាពេល​ខាង​មុខ​នេះ​នឹងត្រូវ​បែង​ចែក​ជាវិញ្ញា​សា​ដូច​ជាវិ​ញ្ញាសា​ប្រយុទ្ធ​ក្រុម​នារី​ វិញ្ញា​សា​ប្រយុទ្ធ​បុរស​ជាក្រុម ​ព្រម​ទាំង​វិញ្ញា​សា​ឯកត្ត​ជន​នារីគី​ឡូ​-៥០ គីឡូ​-៥៥ គីឡូ​-៦១ គីឡូ​-៦៨ និង​គីឡូ​+៦៨​។ សម្រាប់​វិញ្ញា​សា​ឯកត្ត​ជន​បុរស​មាន​គីឡូ​ដូច​ជា​-៥៥ -៦០ -៦៧ -៧៥ -៨៥ និង​+៨៤​៕​

កីឡាករកា​រ៉ា​តេកម្ពុជា ស្រៀង វិរៈ ទទួលបានមេដាយ មាស ១គ្រឿង
ការិនីកម្ពុជា ថាត ឆេង ហ័ង, អូនស្រីដា, ពុទ្ធា ស្រីណុច ទទួលបានមេដាយ មាស ១គ្រឿង
Share.