ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ដែលកិច្ចប្រជុំនឹងប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ២០២១។

សម្ដេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំពិសេសជុំវិញការដោះស្រាយបញ្ហាជំងឺកូវីដ១៩ខាងលើនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាល បានបង្ហាញតួលេខនៃការឆ្លងជំងឺកូវីដ១៩ ហក់ឡើងខ្ពស់ នៅថ្ងៃទី៣០ ខែមិថុនា។ តួលេខនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១ ១៣០នាក់ ខណៈអ្នកជំងឺ ៦៧០នាក់ បានជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០,៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕

Share.