ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ក្នុងស្ថានភាពល្បឿនលឿន សង្ស័យស្រវឹង បានរេចង្កូតជ្រុលទៅបុកខឿនផ្លូវ បណ្តាលអោយផ្លោង ទៅផ្ទប់នឹង ថ្ម ការ៉ូឡា បាក់ ក ស្លាប់ យ៉ាងអណោចអធ័ម ។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៩:៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ 6A ចន្លោះស្ពាន លេខ១០ / ១១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ដែលមានពាក់ស្លាកលេខ ពោធិ៍សាត់ 1H-4693 ដែលបេីកបរទិសដៅ ពីជេីងទៅត្បូង ស្រាប់តែមកដល់ចំណុចកេីតហេតុ រេចង្កូត ទៅបុកខឿនចិញ្ចើមផ្លូវ ផ្លោងមនុស្សផ្ទប់នឹង ថ្ម ការ៉ូឡា បាក់ ក ស្លាប់ ភ្លាមៗ ម៉ូតូ ខ្ទាតចម្ងាយ ៥០ម៉ែត្រ ពីសាកសព។ចំណែកសាកសពភ្លាមៗសមត្ថកិច្ចមិន បានស្គាល់ អត្តសញ្ញាណនោះទេ តាមភិនភាគ មានអាយុប្រហែល ២០ឆ្នាំជាង ។

ក្រោយពេលកេីតហេតុ សាកសពត្រូវបានសមត្ថកិច្ចទៅតម្កល់នៅវត្ត។ ចំណែកឯម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាល់វែងរួចយកទៅរក្សាទុករង់ដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖វិច្ឆិកា

Share.