ក្រុមជម្រើសជាតិនារី អាយុក្រោម១៧ឆ្នាំ បាន​ប្រកួត​ឈ្នះក្រុមជម្រើសជាតិនារី អាយុក្រោម១៧ឆ្នាំ ឡាវ ក្នុង​លទ្ធផល ២-០ ក្នុង​ការ​ការប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅទីក្រុង Okinawa ប្រទេសជប៉ុន នៅ​ថ្ងៃ​ទិ២១ ខែមីនា ឆ្នាំ២០២៣។

ជំនួប​លើក​ដំបូង​របស់​ក្រុម​ជម្រើសជាតិ​នារី​អាយុក្រោម ១៧ឆ្នាំកម្ពុជា បាន​យក​ឈ្នះ​ក្រុម​នារី​ជម្រើស​ជាតិ ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ២ទល់និង០។ ជំនួប ៤ប្រកួត​កន្លង​មក​របស់​ក្រុម​ជម្រើស​ជាតិនារី អាយុ​ក្រោម១៧ឆ្នាំ៖

  • ប្រកួតទី១៖ ឥណ្ឌូណេស៊ី ០-២ កម្ពុជា
  • ប្រកួតទី២៖ កម្ពុជា ០-២ សិង្ហបុរី
  • ប្រកួតទី៣៖ អូគីណាវ៉ា ៣:២ កម្ពុជា
  • ប្រកួតទី៤៖ កម្ពុជា ២:០ ឡាវ

ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារីជប៉ុន-អាស៊ាន Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅទីក្រុង Okinawa ប្រទេសជប៉ុន។ ព្រឹត្តិការណ៍​នេះ​គឺ​ជាកម្មវិធី​ផ្លាស់ប្តូរ​កីឡាយុវ​ជន​ក្នុង​គោលបំណងដើម្បីពង្រឹង​សមត្ថភាព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេសក្នុង​តំបន់​អាស៊ាន។

គួរបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី១៣ ខែមីនា ម្សិល​មិញ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អាយុ​ក្រោម១៧ឆ្នាំ បាន​ចេញ​ដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ខេត្ត Okinawa ប្រទេសជប៉ុន ដើ​ម្បី​ចូល​រួមការប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ការ​បកួត​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៕

Share.