បន្ទាប់ពីព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្ដារបែនបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រះអគ្គិកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេស ជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។

នៅ​វេលា​ម៉ោង១​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ព្រះអគ្គិកីឡា ត្រូវ​ដង្ហែរ​ចេញ​ពី​វត្ត​រាជបូណ៌ ឆ្ពោះ​ទៅ​កាន់​អាកាសយាន្តដ្ឋានអន្តរជាតិ​សៀមរាប ដើម្បី​​បន្ត​ដង្ហែរ​ដោយ​បេសកជន​ពិសេស​ឆ្ពោះ​ទៅ​កាន់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​វៀតណាម មុន។

ពិធីដង្ហែព្រះអគ្គិកីឡាទៅបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានមានដូចជា៖
-ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីសៀមរាបទៅហាណូយ ប្រទេសវៀតណាម
-ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅហាណូយ ប្រទេសវៀតណាម
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីហាណូយ ទៅម៉ានីល (ហ្វីលីពីន)
-ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
-ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅម៉ានីល ប្រទេសហ្វីលីពីន
-ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីម៉ានីល ទៅបានជាសិរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ
-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅបានដាសិរីបេហ្កាវ៉ាន់ ប្រទេសប៊្រុយណេ
-ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ចេញពីបានដាសិរីបេហ្កាវ៉ាន់ ទៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
-ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃសៅរ៍)
-ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
-ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
-ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ចេញពីហ្សាកាតា ទៅឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ មកដល់ឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ចេញពីឌីលី ទៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ មកដល់កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ចេញពីកូឡាឡាំពួរ ទៅសិង្ហបុរី
-ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅប្រទេសសិង្ហបុរី
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចេញពីសិង្ហបុរី ទៅបាងកក ប្រទេសថៃ
-ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅបាងកក ប្រទេសថៃ
-ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ចេញពីបាងកក ទៅយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា
-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ធ្វើដំណើរទៅទីក្រុងណៃពិដោរ
-ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា
-ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចេញពីណៃពិដោរ មកយ៉ាងហ្គូន ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ចេញពីយ៉ាងហ្លូន ទៅវៀងចន្ទន៍ ប្រទេសឡាវ
-ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅវៀងចន្ទន៍ ប្រទេសឡាវ។

ពិធីដង្ហែព្រះអគ្គិកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព។

លើសពីនេះ ព្រះអគ្គិកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ»៕

Share.