លោកឧត្តមសេនីយ៍ GEN OSOTH BHAVILAI ប្រធាន​សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ក្នុង​ព្រះ​រាជពិធី​សុំ​ព្រះ​អគ្គិ​ជ័យកីឡា​សម្រាប់​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ឆ្នាំ២០២៣ កាល​ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជាថា៖ «វាពិតជាមានកិត្តិយស​ណាស់​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដែលជាសញ្ញាចាប់ផ្តើមកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា»។


ថ្ងៃនេះជាប្រវត្តិសាស្ត្រដែលបានប្រារព្ធព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡាជាផ្លូវការនៅប្រាសាទអង្គរវត្តដ៏​ល្បី​ល្បាញទូទាំងពិភពលោកដែលនឹងស្ថិតជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នា ស្រប​ពេល​ប្រទេស​កម្ពុជារៀបចំព្រឹត្តិការណ៍ពហុកីឡាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) និងសហគប៉ារ៉ាឡាំពិកអាស៊ាន បាន​ថ្លែង​អំណ​រ​ព្រះរាជគុណ​ដ៏ថ្លៃថ្លាបំផុតចំពោះព្រះបាទ នរោត្តម សីហមុនី ដែល​ស្តេច​យាង​ជា​ព្រះ​រាជាធិប​តីភាព​ក្នុងព្រះរាជពិធីព្រឹកនេះ។ ដូចប្រជាជន និងពលរដ្ឋកម្ពុជាទាំងអស់ដែរ ជាសហគម​ជនមាន​ពិការ​ភាព​អាស៊ានពិតជារំភើបរីករាយ និងទន្ទឹងឆ្ពោះទៅរកកីឡាអាស៊ានប៉ារ៉ាហ្គេម ដែល​ជា​ការ​រៀបចំ​ដំ​បូងនៅកម្ពុជា។

មិនត្រឹមព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡាថ្ងៃនេះទេដែលជាព្រឹត្តិការណ៍ដ៏អាស្ចារ្យ និង​ជាកេរ្តិ៍មរតក​បញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់ម្ចាស់ផ្ទះ ប៉ុន្តែក៏បង្ហាញឲ្យឃើញ និង​បំផុស​ស្មារតី​ជាថ្មី​នៃ​ចំណង​មិត្តភាព​ដែល​បានចាប់ផ្តើមបដិន្ធិជាយូរណាស់មកហើយក្នុងចំណោមប្រជាជនអាស៊ាន។ វាបង្ហាញ​នូវឱកាស​ដែល​ប្រជាជន​អាស៊ានទាំងមូលរៀបចំ និងអបអររួមគ្នាជាផ្នែកមួយនៃហ្គេម។

សហគមកីឡាប៉ារ៉ាឡាំពិកអាស៊ាន និងអ្នកគាំទ្រកីឡាជាទូទៅ សម្លឹង​ឆ្ពោះ​ទៅ​រកព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ដែលនៅសល់តែ៧៤ថ្ងៃទៀតនឹងមកដល់ពោលគឺបើកនៅថ្ងៃទី៣ ខែមិថុនា។ វត្តមានរបស់កីឡាជនពិការអាស៊ីអាគ្នេយ៍ ជា​សក្ខីភាព​នៃ​កិច្ចស​ហប្រតិបត្តិការ​ជិត​ស្និទ្ធរវាង APSF និង CAMAPGOC ដើម្បីឆ្ពោះទៅរកការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ទី១២ដោយរលូន និងជោគជ័យ៕

Share.