កំពង់ចាម ៖ ផ្ទះពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ផ្តើមចេញពីទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នង ដែលម្ចាស់មិននៅចេញទៅចំការបាត់ ហើយឆេះរាលទៅផ្ទះ២ខ្នងទៀត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ នៅក្នុងភូមិថ្មី «ក» ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភ្លើងចាប់ផ្តើមឆេះចេញពីផ្ទះលោកតាឈ្មោះ ជា ឈាង អាយុ៨៣ឆ្នាំ ដោយសារទុស្សខ្សែភ្លើង ខណៈដែលលោកតាមិននៅផ្ទះជាប់រវល់ចេញទៅចំការបាត់ ហើយភ្លើងបន្តឆេះរាលទៅផ្ទះមួយខ្នងទៀត មានម្ចាស់ឈ្មោះ ស្រ៊ុន វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ និងបន្តទៅឆេះផ្ទះរបស់ ឈ្មោះ ឈួន សំអុី ភេទប្រុស អាយុ២៧ឆ្នាំ នៅជាប់ៗគ្នានោះ ។

ក្នុងហេតុការណ៍ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង ។ផ្ទះចំនួន៣ខ្នង ក្លាយជាចំណីអគ្គិ ឆេះខ្ទេចគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិ តែមិនបង្កឲ្យអ្នកណារងរបួស៕

អត្ថបទ៖តាតុងសែនជ័យ

Share.