សិល្បៈអន្តរជាតិ៖ កំពូលតារាហូលីវូដល្បីៗរកចំណូលរាប់សិបលានដុល្លារតាមរយៈការសម្រេចបាននូវ Project ផ្សេងៗក្នុងជីវិតរបស់នៅរបស់ពួកគេ ប៉ុន្តែមានតារាហូលីវូដមួយចំនួនទៀតដែលនៅតែទទួលបានប្រាក់ចំណូលខ្ទង់លានដុល្លារពីសមិទ្ធិផលការងារឬមុខជំនួញរបស់ពួកគេ ទោះជាអ្នកទាំងនោះលែងមានជីវិតរស់នៅលើផែនដីជាបន្តទៀតក្ដី។
យោងតាម Forbes បានចេញផ្សេងកាលពីឆ្នាំ២០២១ និងចុងឆ្នាំ២០២២ បានបង្ហាញតួលេខដែលតារាហូលីវូដមួយចំនួនទទួលបានជាបន្តបន្ទាប់ទោះជាពេលនេះពួកគេសល់ត្រឹមតែឈ្មោះ ចំណែកឯរូបកាយបានលាចាកចោលលោកនេះទៅហើយ។
ក្នុងបញ្ជីឈ្មោះនោះគេមើលឃើញអតីតស្ដេចចម្រៀងប៉ុប Michael Jackson រកចំណូលបានចំនួន៧៥លានកាលពីឆ្នាំ២០២២តាមរយៈ កាតាលុក (Catalog) ចម្រៀង។ នៅពេលស្លាប់ Michael បានបន្សល់បំណុលដ៏ច្រើនរហូតដល់៥០០ពាន់លាន ប៉ុន្តែអចនទ្រព្យរបស់លោកបានកើនឡើងតម្លៃរហូតដល់២ពាន់លានក្នុងរយៈពេលជាង១០ឆ្នាំចាប់តាំងពីលោកស្លាប់។



ក្រៅពីតារាចម្រៀងប៉ុបដ៏ល្បីរូបនេះហើយនៅមានអ្នកសិល្បៈចំនួន៣ដួងទៀត ដែលអាចរកបានចំណូលច្រើនជាង Michael ទោះជាមិនមានជីវិតរស់នៅលើផែនដីដូចគ្នា។ អ្នកដំបូងគឺ James Brown។ «Godfather of Soul» ដែលជាស្នាដៃមួយរបស់លោកទទួលបានការគោរពស្រលាញ់ពីអ្នកគាំទ្រពីទូទាំងពិភពលោក។ លោកគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមបំផុតក្នុងការបំពេញការងារ។ ស្នាដៃដែលធ្វើឱ្យលោកមានប្រជាប្រិយភាពនិងជាទីពេញនិយមសម្រាប់អ្នកគាំទ្រមានដូចជា «I Don’t Know» «That Dood It» «Try Me» «Begging Begging,» និង «I Got You (I Feel Good)»។ លោកបានទទួលមរណភាពកាលពីឆ្នាំ២០០៦ ដោយសារគាំងបេះដូងនិងបញ្ហាជំងឺរលាកសួត។ ទ្រព្យរបស់លោកមានចំនួន១០០លានដុល្លារ ពីកម្មសិទ្ធិចម្រៀង របស់លោកដែលនៅមានការគាំទ្រជាប់ជានិច្ច។ ចំណូលមួយចំនួនរបស់លោកត្រូវផ្ដល់ឱ្យមូលនិធិផ្តល់អាហារូបករណ៍ដល់កុមារដែលមានតម្រូវការ។



បន្តមកទៀតអ្នកដែលស្លាប់ហើយរកបានចំណូលលើស Michael Jackson គឺបិតាចម្រៀង Elvis Presley។លោកគឺជាតារាចម្រៀងដែលមានប្រជាប្រិយភាពយ៉ាងសំបើមសម្រាប់តន្ត្រី Rock and Roll ហើយលោកនៅតែរក្សាបានភាពជាអ្នកចម្រៀងទោលដែលអាល់ប៊ុមចម្រៀងលក់ដាច់ជាអមតៈ ក្នុងនោះលោកលក់ថាសចម្រៀងសរុប១៣៩លានដុំ នេះបើយោងតាមការផ្សាយរបស់ Statista។ ក្នុងឋានៈជាស្ដេចចម្រៀង Rock and Roll លោករកប្រាក់បាននៅក្នុងឆ្នាំ២០២២រហូតដល់១១០លានដុល្លារ តាមរយៈការលក់សំបុត្រ ទស្សនាការសម្ដែង និង អ្នកទេសចរណ៍ដែលកក់បន្ទប់ស្នាក់ក្នុងវិឡារបស់លោកនៅ Graceland និង កក់បន្ទប់ Resort នៅ Memphis , Tennessee ។



ចំណែកបុគ្គលទីបីដែលអាចនិយាយថាស្លាប់ហើយអាចរកបានចំណូលមហាសាលលើសតារាទាំង ២ខាង និង Michael Jackson គឺ Devid Bowie។ តន្ត្រីករអង់គ្លេសលោក Devid Bowie ដែលត្រូវបានគេដឹងថាស្នាដៃចម្រៀង «Life on Mars» «Let’s Dance Starman» «Oh! You Pretty Things» «Ashes
to Ashes»។ ប្រឡូកក្នុងពិភពតន្ត្រីអស់ជាង៥០ឆ្នាំ ក្នុងពេលដែលលោកស្លាប់កាលពីឆ្នាំ ២០១៦ លោកបានបន្សល់ទ្រព្យសម្បត្តិសរុប ២៣០លានដុល្លារ។ កាលពីខែមករាឆ្នាំមុន កាតាឡុក និង Master ចម្រៀងរបស់លោកដែលមានចម្រៀងរាប់រយបទបានលក់ឱ្យ Warner Chappell Music ក្នុងតម្លៃ២៥០លានដុល្លារ។ នេះបើយោងតាមការផ្សាយពីទស្សនាវដ្ដី Forbes



ប្រភព៖ Variety, Forbes


