កីឡាការិនី​ហែលទឹក​ពាក់​ជើង​ទា​កម្ពុជា​​ កាំង​ មុយ​នីន​ ទទួល​បាន​មេដាយ​ចំនួន​ ០២គ្រឿង​ ក្នុង​ការ​ចូលរួម​ការ​ប្រកួត Vietnam FIN Swimming Championships 2023 (25m) ដែលចាប់​ពីប្រកួតពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៤ ខែ​មីនា​ ឆ្នាំ​២០២៣​ នៅ​ទីក្រុង Thua Thien Hua ប្រទេស​វៀតណាម​។

ជា​លទ្ធផល​ឃើញថា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កីឡាការិនី​ កាំង​ មុយ​នីន​ ទទួល​បាន​មេដាយ​ចំនួន​ ០២គ្រឿង​ ​រួម​មាន​៖

  • វិញ្ញាសា​ 400m Bi Fins ទទួលបាន​ចំណាត់​ថ្នាក់​លេខ​២
  • វិញ្ញាសា​ 200m Bi Fins ទទួលបានចំណាត់ថ្នាក់​លេខ​៣

សម្រាប់​ការ​ចូលរួម​កម្មវិធីប្រកួតខាងលើ​ សហព័ន្ធបានបញ្ជូន គ្រូបង្វឹកចំនួន ​០១រូប កីឡាករ​ចំនួន​ ០៤រូប​ និងកីឡាការិនី​ ចំនួន​០២រូប​ រួម​មាន​៖ ១. លោកគ្រូ ហែម ថុនពន្លឺ ២.​ កីឡាករ​ លឹម​ កែវឧត្តម​ ៣.​ កីឡាករ​ ទួន​ ទិត្យ​សត្យា​ ៤.​ កីឡាករ​ ឆោម​ ច័ន្ទ​ថុន​ ៥.​ កីឡាករ​ លឹម​ សុខវឌ្ឍន៍នន្ទ ៦. កីឡាការិនី​ កាំង​ មុយ​នីន​ ៧.​ កីឡាការិនី​ ឃឺន​ ប៊ុន​ពេជ្រ​មរកត៕

Share.