បើយោងតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ វិសាខា នៅរសៀលថ្ងៃពុធ ទី២២ ខែមីនា បានឲ្យដឹងថាពួកគេនឹងប្រកួតមិត្តភាពទល់នឹង កងយោធពលខេមរភូមិន្ទ ឬហៅ Tiffy Army អំឡុង FIFA Day នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅទីលាន The Dream Visakha Training Centre វេលាម៉ោង ៣:៤៥នាទី ខាងមុននេះ។

ចំពោះទីលាន The Dream Visakha Training Centre គឺនៅ​តាម​បណ្ដោយ​មហា​វិថី​ឈ្នះ​ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) ទំហំដី៤ហិកតា​ដែល​​មាន​ទីលានខ្នាតអន្តរជាតិចំនួន៣ ក្រាលស្មៅធម្មជាតិសម្រាប់​ប្រកួត, ហ្វឹកហាត់​ និង​អភិវឌ្ឍន៍យុវជនថ្នាលនា​ពេល​អនាគត។

គួរដឹងថាកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្លិបបាល់ទាត់ វិសាខា ក៏បានប្រកួតឈ្នះ អាយ អេស អាយដង្កោសែនជ័យ ក្នុងលទ្ធផល ២-០ ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ១,០១០នាក់ ជំនួបមិត្តភាពកម្តៅសាច់ដុំដកស្រង់បច្ចេកទេស នៅកីឡដ្ឋាន AIA Stadium, KMH PARK។

ចំពោះសម្រាប់ពានរង្វាន់ Cambodian League Cup រដូវកាល ២០២២-២៣ សប្តាហ៍ទី៦ នឹងវិលត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី១ ខែមេសា និងថ្ងៃអាទិត្យ ទី២ ខែមេសា ក្រោយចប់ថ្ងៃ FIFA Day។

ឆ្លងកាត់៥សប្តាហ៍នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ មានតែ២ក្រុមប៉ុណ្ណោះដែលមិនទាន់ស្គាល់ពាក្យថាចាញ់ នោះគឺភ្នំពេញក្រោន និងវិសាខា ដោយលេងចំនួន៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុពេញ។

វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy៖
-វិសាខា ២-១ ព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park
-បឹងកេត ០-៣ វិសាខា នៅ​​កីឡដ្ឋាន Cambodia Airway
-វិសាខា ២-០ គីរីវង់សុខសែនជ័យ នៅ​កីឡដ្ឋាន AIA Stadium, KMH Park
-សមាគមបាល់ទាត់ ខ.ភ.ម ០-៣ វិសាខា នៅកីឡដ្ឋាន ខ.ភ.ម។

ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi៖
-ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន Smart RSN
-ព្រះខ័នរាជស្វាយរៀង ០-១ ភ្នំពេញក្រោន នៅកីឡដ្ឋាន ខ.ភ.ម
-ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅ​កីឡដ្ឋាន Smart RSN
-ណាហ្គាវើលដ៍ ១-២ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ៕

Share.