សហព័ន្ធខ្មែរ​កីឡាហែលទឹក បាន​បង្ហាញ​ពី​ប្រភេទកីឡាលោតទឹក, ប្រភេទកីឡា​បាល់ទឹក, ​ប្រភេទ​​កីឡា​ហែល​ទឹក​ពាក់​ជើងទា និង ប្រភេទកីឡាហែលទឹក ដែល​នឹង​ត្រូវដាក់​ឲ្យប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ប្រភេទកីឡាលោតទឹក មានវិញ្ញាសាសរុបចំនួន ០៤​ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី០៨​ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ប្រភេទកីឡា​បាល់ទឹក មានវិញ្ញាសាសរុបចំនួន ០២​ ដែល​នឹង​ត្រូវ​ដាក់​ឲ្យប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅអាង​ហែលទឹក​ នៃពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ រាជធានីភ្នំពេញ ។

ប្រភេទកីឡាហែលទឹកពាក់ជើងទា មានវិញ្ញាសាសរុបចំនួន ២៤ ដែល​នឹង​ត្រូវ​ដាក់​ឲ្យប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ប្រភេទកីឡាហែលទឹក មានវិញ្ញាសាសរុបចំនួន ៣៩ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅសល់ ៤៣ថ្ងៃទៀត នៃដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ។

  • កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣
  • កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣
  • កីឡាហែលទឹក ប្រកួតថ្ងៃទី ០៦-១១ ខែឧសភា ឆ្នាំ២០២៣
  • កីឡាបាល់ទឹក ប្រកួតថ្ងៃទី ១២-១៦ ខែឧសភា ឆ្នាំ២០២៣
  • កីឡាហែលទឹកពាក់ជេីងទា ប្រកួតថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៣៕

Share.