កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីជនសង្ស័យប្រើប្រាស់កាំបិតត្នោតចាក់១៥កាំបិត បណ្តាលឲ្យស្លាប់ក្នុងផ្ទះ ប្លន់យកទ្រព្យសម្បត្តិ ម៉ូតូ ទូរស័ព្ទ នាឡិកាដៃ។

ហេតុការណ៍ខាងលនេះ​ កើតឡើងនៅថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយជនសង្ស័យគេចខ្លួនរត់គេចបាន១ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចសហការតាមចាប់ខ្លួនបាន នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ វ៉ន រិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះមានឈ្មោះ នុត សារឿង ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការជើង រស់នៅក្នុងភូមិឃុំកើតហេតុ ។

ជនរងគ្រោះ

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីខាងលើ កម្លាំងសមត្ថកិច្ចចុះទៅពិនិត្យ ស្រាវជ្រាវ ឃើញថា ជនរងគ្រោះស្លាប់ ដោយជនដៃដល់ប្រើប្រាស់កាំបិតត្នោតចាក់ចំនួន១៥កាំបិត បណ្តាលឲ្យស្លាប់ បាត់បង់សម្ភារៈ ម៉ូតូ ទូរស័ព្ទ នាឡិកាដៃ ទើបដាក់ការសន្និដ្ឋាន ជាករណីប្លន់យកទ្រព្យសម្បត្តិ ហើយគេចខ្លួន។ 

កម្លាំងសមត្ថកិច្ចសហការ បើកការស្រាវជ្រាវ ទីបំផុត តាមទៅដល់ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឈានដល់ចាប់ខ្លួនបានជនសង្ស័យ ដកហូតបានម៉ូតូ ទូរស័ព្ទ នាឡិកា មកវិញ។ ក្រោយចាប់ខ្លួនបានជនសង្ស័យ និងវត្ថុតាងនាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕

Share.