ប្រទេស​កូរ៉េខាងជើង បាន​​សម្រេច​មិន​បញ្ជូន​អត្តពលិក​របស់​ខ្លួន ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2020 Summer Olympics នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នោះ​ទេ ក្រោម​ហេតុផល​ថា​ដើម្បី​ការពារ​ការ​ឆ្លង​ជម្ងឺ​កូវីដ-១៩ ដល់​អត្តពលិក​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងត្បូង Yonhapកាល​ពី​ពេល​ថ្មីៗ។

ការ​សម្រេច​ចិត្ត​ដ៏​ធំ​នេះ​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​ក្នុង​មហាសន្និបាត​គណៈកម្មាធិការ​អូឡាំពិក​កូរ៉េខាងជើង ក្នុង​ទីក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​នេះ​២០២១។ ប៉ុន្តែ​ដំណឹង​នេះ​ទើប​បែកធ្លាយ​ចេញ​មក​ក្រៅ។

តាម​ផែនការ​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូ នឹង​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដល់​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០២១ ដោយ​រំពឹង​ថា​នឹង​មាន​ប្រទេស/តំបន់ ចូលរួម​ចំនួន​២០៦ ដែល​មាន​អត្តពលិក​សរុប​ចំនួន ១១,០៩១ នាក់៕

Share.