Tiffany Young សមាជិក​ក្រុម​ចម្រៀង​ស្រី​ដ៏​មាន​ឥទ្ធិពល​ SNSD នឹង​បង្ហាញ​វត្តមាន​សម្ដែង​រឿង​ភាគ​ជា​​លើក​ដំបូង​​ក្នុង​រឿង​ «The Youngest Son of a Conglomerate» ដែល​តួ​ឯក​ប្រុស​គឺ​ Song Joong Ki

រឿង​ភាគ​ «The Youngest Son of A Conglomerate» គឺ​ជា​រឿង​ដែល​ថត​យក​តាម​លំនាំ​ប្រលោមលោក​អនឡាញ​ដ៏​ល្បីល្បាញ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​ ដោយ​រឿង​នេះ​មាន​ចំនួន​អាន​រហូត​ជាង​២៤.៤​លាន​ដង​។

រឿង​រ៉ាវ​នេះ​ចាប់​ផ្ដើម​ឡើង​ដោយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ដោយសារ​តែ​ការ​ចោទ​ប្រកាន់​ខុស​ ចោទ​ប្រកាន់​ឡើង​គ្រួសារ​មួយ​ដែល​គេ​បាន​នៅ​បំរើ​អស់​ជាង​១០​ឆ្នាំ​។​ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ដឹង​ខ្លួន​ម្ដង​ទៀត​ វិញ្ញាណ​របស់​គេ​បាន​ចូល​ទៅ​ក្នុង​ខ្លួន​របស់​កូន​ពៅ​របស់​គ្រួសារ​នោះ​ បន្ត​មក​ទៀត​គឺ​ជា​ផែនការ​សងសឹក​ដែល​គេ​សងចំពោះ​គ្រួសារ​មួយ​នោះ​វិញ​។

រឿង​ភាគ​នេះ​គឺ​ជារឿង​ទីមួយ​ដែល​ Tiffany នឹង​ចូលរួម​សម្ដែង​ ដោយ​តួអង្គ​ដែល​តារា​ចម្រៀង​កើត​នៅ​ទីក្រុង​ San Fransisco រូប​នេះ​សម្ដែង​គឺ​ជា​តួអង្គ​ដែល​ជា​ជនជាតិ​កូរ៉េ​-អាមេរិក​ដូច​គ្នា​។​

បច្ចុប្បន្ន​ Tiffany កំពុង​សម្ដែង​ជា​តួ​អង្គ​ Roxie Hart នៅ​ក្នុង​ល្ខោន​និយាយ​បែប​តន្ត្រី​រឿង​ Chicago ដោយ​ក្នុង​រឿង​នោះ​ដែរ​ Tiffany ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្ដែង​លើក​ដំបូង​របស់​នាង​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ តារា​សម្ដែង​ Song Joong Ki , Shin Hyun Bin, និង Lee Sung Min ត្រូវ​បាន​ក្រុម​ផលិត​​ទាក់ទង​ឱ្យ​សម្ដែង​ក្នុង​រឿង​ «The youngest Son of a Conglomerate» ដោយ​តារា​ទាំង​បី​កំពុង​តែ​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​សេណារីយ៉ូ​រឿង​និង​សិក្សា​លើ​ចរិត​តួអង្គ​៕

Telegram-Troryorng
Share.