ក្រុមជម្រើសជាតិកម្ពុជា (U22) និងត្រូវប្រកួតបើកឆាកជាមួយ U22 ម៉ាឡេសុី នៅថ្ងៃទី២៤ ខែមីនា ក្នុង​កីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី វេលាម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា) ផ្សាយផ្ទាល់ BTV Cambodia ពានរង្វាន់ Merlion Cup 2023។

៣លើកចុងក្រោយ U22 កម្ពុជា មិនដែលចាញ់ U22 ម៉ាឡេស៊ី ម្តងណាឡើយ៖
-២០១៩ ពានយុវជនអាស៊ាន U22 (ភ្នំពេញ) ម៉ាឡេស៊ី ០-១ កម្ពុជា (សេត រ៉ស៊ីប)
-២០១៩ ស៊ីហ្គេម (ហ្វីលីពីន) កម្ពុជា ៣-១ ម៉ាឡេស៊ី (អ៊ិន សុដាវី, សៀង ចន្ធា, កែវ សុខផេង)
-២០២២ ស៊ីហ្គេម (វៀតណាម) កម្ពុជា ២-២ ម៉ាឡេស៊ី (ជួន ចាន់ចាវ, សារ ទី)។

ខណ:ក្រុមម្ចាស់ផ្ទះ U22 សិង្ហបុរី និងត្រូវប្រកួតជាមួយ U22 ហុងកុង នៅ​កីឡដ្ឋាន Jalan Besar វេលាម៉ោង ៧:៣០នាទីយប់ (ម៉ោងនៅកម្ពុជា)

ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយប្រទេសសិង្ហបុរី ផ្ទាល់ជាអ្នករៀបចំព្រឹត្តិការណ៍នេះឡើង ខណៈក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានរង្វាន់នេះច្រើនជាងគេ២លើកឆ្នាំ ១៩៨២ និង១៩៨៣ ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរី គឺជាក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ៤ដង ១៩៨៤, ១៩៨៥, ២០០៩, ២០១៩។

ខាងក្រោមនេះជាលទ្ធផលវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Merlion Cup
-ឆ្នាំ១៩៨២ អូស្ត្រាលី ៣-២ កូរ៉េខាងត្បូង ឈុតB  
-ឆ្នាំ១៩៨៣ អូស្ត្រាលី ៤-២ សិង្ហបុរី
-ឆ្នាំ១៩៨៤ អ៊ីរ៉ាក់ ២-១ កូរ៉េខាងត្បូង
-ឆ្នាំ១៩៨៥ យូហ្គោស្លាវី សិង្ហបុរី
-ឆ្នាំ១៩៨៦ ចិន ២-១ កូរ៉េខាងជើង
-ឆ្នាំ១៩៩២ កូរ៉េខាងត្បូង ឈុតB ៣-១ ចិន
-ឆ្នាំ២០០៩ លីវើភូ ៥-០ សិង្ហបុរី
-ឆ្នាំ១០១៩ សិង្ហបុរី ១-០ ថៃ៕

Share.