ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេ ក្នុងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស (The players with the most international caps in history) សរុប ១៩៧ប្រកួត ក្រោយជួយឲ្យព័រទុយហ្គាល់ ឈ្នះលីចតេនស្ទីន ៤-០ វគ្គជម្រុះ Euro 2024 នៅកីឡដ្ឋាន Estadio Jose Alvalade កាលពីយប់ថ្ងៃទី២៣ ឈានចូលព្រឹកទី២៤ ខែមីនា។

ខណ:កំណត់ត្រាចាស់គឺលោក Bader al-Mutawa របស់គុយវ៉ែត ដែលបង្ហាញខ្លួនសរុបបាន ១៩៦ប្រកួត, លោក Soh Chin Ann របស់ម៉ាឡេស៊ី ១៩៥ប្រកួត និងលោក Ahmed Hassan របស់អេហ្ស៊ីប ១៨៤ប្រកួត។

ដោយឡែកខ្សែប្រយុទ្ធ Harry Kane បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេស (England’s all-time leading goalscorer) សរុប៥៤គ្រាប់ ក្រោយស៊ុត១គ្រាប់ជួយឲ្យអង់គ្លេស ឈ្នះអ៊ីតាលី ២-១ នៅកីឡដ្ឋាន Diego Armando Maradona វគ្គជម្រុះ Euro 2024។

ខណ:កំណត់ត្រាចាស់គឺកីឡាករ Wayne Rooney បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសសរុប ១២០ប្រកួត ស៊ុតបាន ៥៣គ្រាប់ រីឯ Harry Kane បង្ហាញខ្លួនត្រឹមតែ ៨១ប្រកួតប៉ុណ្ណោះ ស៊ុតបាន ៥៤គ្រាប់៕

Share.