កំពង់ធំ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ នៅថ្ងៃទី ២៣ខែមីនា ឆ្នាំ២០២៣ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនឹងរឹបអូសបានវត្ថតាងល្មើសច្បាប់មួយចមនួនធំ។

ករណី ចុះរុះរើបំផ្លាញចោលរបាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងនេះរួមមាន៖
បាំងស្បៃមុង ១៨ របាំង ប្រវែង៨៨០ម៉ែត្រ ឡុក ១៨ គ្រឿង។ លូ លប ២៨ មាត់ ។ បង្គោល ៤៨០ដើម។ របាំងសាច់អួនចំនួន ៤ របាំងប្រវែង ៤០០ម៉ែត្រ។ ឡុកចំនួន ៤ គ្រឿង លូ ចំនួន ៨មាត់។ បង្គោលឈើចំនួន ៣០០ ដើម ចាក់ត្រីចម្រុះ ប្រលែងចូលបឹងធម្មជាតិ ជិត២០ គីឡូក្រាម។ បទល្មើសនេសាទទំនើប (លបប្រើស ១០០) ដែលជនសង្ស័យលួចដាក់ក្នុងកន្លែងអភិរក្ស ជនសង្ស័យបានគេចខ្លួនបាត់។

ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ច បានអប់រំណែនាំប្រជានេសាទ អោយបញ្ឈប់ការនេសាទនៅក្នុងកន្លែងអភិរក្ស នៅភូមិ ពៅវើយ ឃុំពាមបាង ចំនួន ០២ នាក់អោយធ្វើកិច្ចសន្យារុះរើ ឧបករណ៍នេសាទ ចាប់ពីថ្ងៃនេះតទៅ៕

អត្ថបទ៖ កំពង់ធំ

Share.