បន្ទាយមានជ័យ÷ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០នាទី មានភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ២៩ខ្នង នៅក្នុងស្រុកពួក និងស្រុកស្វាយចេក។

ផ្ទះប្រជាពលរដ្ឋដែលរងផលបះពាល់ ស្ថិតនៅក្នុងស្រុកចំនួន២ គឺស្រុកថ្មពួក ប៉ះពាល់ចំនួន ២០ខ្នង រួមមានឃុំថ្មពួកប៉ះពាល់ ៦ខ្នង ធ្ងន់ ២ខ្នង ស្រាល ៤ខ្នង ឃុំគំរូចំនួន ១៤ខ្នង ធ្ងន់៤ខ្នង ស្រាល ១០ខ្នង និង ក្នុងឃុំទ្រាស ស្រុកស្វាយចេក ចំនួន ៩ខ្នង។

ដោយអនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងផ្នែកសឹករងថ្មពួក និងផ្នែកសឹករងស្វាយចេក សហការជាមួយកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើ និង សម្រួលកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពួកគាត់៕

អត្ថបទ៖​ចតុមុខ

Share.