បាត់ដំបង៖ នគរបាលផ្នែកជំនាញចុះនាំខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់អនុវត្តច្បាប់ក្រោយបង្ករបួសស្នាមកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ក្នុងរឿងទាស់សម្តីគ្នា។

នគរបាលជំនាញបានបញ្ជាក់ប្រាប់ឲ្យដឹងថា÷ ករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យកកាំបិតខ្វែវកាប់ភាគីម្ខាងទៀតបណ្តាលរងរបួសខាងលើ កម្លាំងផ្នែកជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្រោយបង្កការភ្ញាក់ផ្អើលនៅវេលាជិតម៉ោង១១: ០០នាទី ថ្ងៃត្រង់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ ត្រង់ចំណុចក្រុមទី ០១ ក្នុងភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា÷ ក្រុមជនបង្កដែលឃាត់ខ្លួនទាំង ៥នាក់មានឈ្មោះលន់ ចំរ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ, ឈ្មោះជួង មេសា ភេទប្រុស អាយុ ១៦ឆ្នាំ, ឈ្មោះភឿន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះវ៉ន ឆវ័ន្ត ភេទប្រុស អាយុ ១៥ឆ្នាំ និងឈ្មោះគឹម សុភក្រ័ ភេទប្រុស អាយុ ១៥ឆ្នាំ ចំណែកឯជនរងគ្រោះបានរបួសត្រង់គល់ក និងថ្ពាល់ខាងឆ្វេង មានឈ្មោះ វុធ មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ មុនពេលកើតហេតុរវាងជនរងគ្រោះ និងជនបង្កបានជិះតាមដងផ្លូវ ហើយជនបង្កទាំង ៥នាក់បានជិះជ្រេចុះ ជ្រេឡើង ភ្លាមនោះជនរងគ្រោះបានស្អែកថាឲ្យជិះម៉ូតូរ៉េចុះ រ៉េឡើងពេញដងផ្លូវអញ្ចឹងតើគេជិះម៉េចកើត ភ្លាមនោះភាគីជនបង្កដែលមានគ្នាច្រើនបានត្រឡប់ម៉ូតូរួចសួរនាំមួយមាត់ពីរក៏បានទាញកាំបិតខ្វែវដែលដាក់ជាប់ម៉ូតូកាប់ផ្ទួនៗទៅលើជនរងគ្រោះតែម្តង បណ្តាលអោយរងរបួសធ្ងន់ត្រង់គល់ក និងថ្ពាល់ខាងឆ្វេង។

ករណីនេះក្រុមជនសង្ស័យទាំង ៥នាក់ត្រូវបាននគរបាលស្រុកបំពេញបែបបទបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.