ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បានយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដោយ​​លទ្ធផល ៤-២ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ផ្នែកបុរស់ Merlion Cup ឆ្នាំ២០២៣ ដែលធ្វើឡើងនៅកីឡាដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី។

៤គ្រាប់របស់ក្រុមម៉ាឡេស៊ី រកបានដោយកីឡាករ Haqim Azim នាទី១៣ Reventhiran នាទី៣០
Fergus Tierney នាទី៦២ និងកីឡាករ Najmudin Akmal នៅនាទី៧៣ ខណៈ២គ្រាប់របស់ក្រុមកម្ពុជា រកបានដោយកីឡាករ លឹម ពិសុទ្ធ នៅនាទី៣៦ និង សៀង ចន្ធា រកបាននៅមួយគ្រាប់នៅនាទី៥០។

ដូចនេះក្រុមជម្រើសជាតិម៉ាឡេស៊ី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Merlion Cup ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយត្រូវឈររងចាំលទ្ធផលរវៀងក្រុមម្ចាស់ផ្ទះសិង្ហបុរី ទល់និងហុងកុង នៅរាត្រីនេះសិន ដែលជំនួបរវៀងក្រុមទាំងពី នឹងចាប់ផ្តើមនៅម៉ោង ៧.៣០ នាទីយប់ ខណៈក្រុមកម្ពុជា ក៏ត្រូវរងចាំប្រកួតយកចំណាត់ថ្នាក់លេខ៣ ដែរ។

ប្រវត្តិ ៣លើកចុងក្រោយ U22 កម្ពុជា និង U22 ម៉ាឡេស៊ី ៖
-២០១៩ ពានយុវជនអាស៊ាន U22 (ភ្នំពេញ) ម៉ាឡេស៊ី ០-១ កម្ពុជា (សេត រ៉ស៊ីប)
-២០១៩ ស៊ីហ្គេម (ហ្វីលីពីន) កម្ពុជា ៣-១ ម៉ាឡេស៊ី (អ៊ិន សុដាវី, សៀង ចន្ធា, កែវ សុខផេង)
-២០២២ ស៊ីហ្គេម (វៀតណាម) កម្ពុជា ២-២ ម៉ាឡេស៊ី (ជួន ចាន់ចាវ, សារ ទី)

គួរឲ្យដឹងថា ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយប្រទេសសិង្ហបុរី ផ្ទាល់ជាអ្នករៀបចំព្រឹត្តិការណ៍នេះឡើង ខណៈក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានរង្វាន់នេះច្រើនជាងគេ២លើកឆ្នាំ ១៩៨២ និង១៩៨៣ ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរី គឺជាក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ៤ដង ១៩៨៤, ១៩៨៥, ២០០៩, ២០១៩។

Share.