បាត់ដំបង÷ អ្នកញៀនល្បែងចំនួន ៥នាក់ត្រូវបាននគរបាលស្រុកថ្មគោលចុះស្ទាក់នាំខ្លួនព្រមានអនុវត្តវិធានការផ្លូវច្បាប់។

កម្លាំងនគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ករណីទប់ស្កាត់ការលួចលេងល្បែងស៊ីសង( បៀសន្លឹក )ខាងលើនេះឆ្មក់បង្ក្រាបនៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣នៅត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនដែលប្រព្រឹត្តល្បែងផ្ទុយនឹងច្បាប់នេះសរុបចំនួន ០៥នាក់មានឈ្មោះសុខ វុទ្ធី ភេទប្រុស អាយុ ៥៦ឆ្នាំ, ឈ្មោះហ៊ាន សៀនស្រី ភេទស្រី អាយុ ៦៦ឆ្នាំ, ឈ្មោះជឿន ជី ភេទស្រី អាយុ ៣២ឆ្នាំ, ឈ្មោះផូ គឹមសឿន ភេទស្រី អាយុ ៣៩ឆ្នាំ និងឈ្មោះចាន់ រ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ។

ចំពោះមយខកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព រួចអនុញ្ញាតឲ្យគ្រួសារមកធានាត្រឡប់ទៅកាន់មូលដ្ឋានវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.